Search

Article Summary Week 9: ឥទ្ធិពលនៃបច្ចេកវិទ្យាលើអាជីវកម្មខ្នាតតូច

Updated: Sep 27, 2021

រៀបរៀងដោយ វង្ស សុីវអុីង​


ឥទ្ធិពលនៃបច្ចេកវិទ្យាលើអាជីវកម្មខ្នាតតូច


បច្ចេកវិទ្យាបានរៀបរចនាសម្ព័នឧស្សាហកម្មអាជីវកម្មឡើងវិញ ដោយអនុញ្ញាតឲ្យអាជីវកម្មខ្នាតតូចមានឱកាសចូលក្នុងទីផ្សារដូចឧស្សាហកម្មខ្នាតធំដែរ។ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ រួមទាំងឧបករណ៍ទំនើបឆ្លាតវៃ ម្ចាស់អាជីវកម្មអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងនេះ ដើម្បីជាគុណប្រយោជន៍នៅក្នុងទីផ្សារសេដ្ឋកិច្ចដោយពិចារណាលើការអនុវត្តបច្ចេកវិទ្យានៅក្នុងដំណើរការរៀបចំផែនការ សម្រាប់ការធ្វើសមាហរណកម្មអោយមានភាពងាយស្រួល ​និងផ្តល់ឱកាសសម្រាប់ការពង្រីកអាជីវកម្មនាពេលអនាគត។


គុណសម្បត្តិរបស់បច្ចេកវិទ្យាលើអាជីវកម្មខ្នាតតូច និងមធ្យម


ចំណុចខាងក្រោមនេះគឺជា គុណប្រយោជន៍៥យ៉ាងនៃឥទ្ធិពលបច្ចេកវិទ្យាលើអាជីវកម្មខ្នាតតូច៖

១. កាត់បន្ថយការចំណាយលើប្រតិបត្តិការអាជីវកម្មដោយប្រើប្រាស់កម្មវិធីប្រូក្រាមមួយចំនួនសម្រាប់ប្រតិបត្តិអាជីវកម្ម ដូចជា ការគ្រប់គ្រងទិន្នន័យ និងគណនេយ្យជាដើម។

២. ធានាសុវត្ថិភាពព័ត៌មានសំងាត់ និងរក្សាទុកទិន្នន័យរបស់អាជីវកម្ម។

៣. ផ្គត់ផ្គង់ដំណើរការទំនាក់ទំនងតាមរយៈប្រពន្ធ័អុិនធឺណេត ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗ។

៤. បង្កើនផលិតភាពបុគ្គលិក ដោយការកាត់បន្ថយកម្លាំងពលកម្មនៅក្នុងមុខងារអាជីវកម្ម។

៥. ពង្រីកអាជីវកម្មតាមរយៈការប្រើប្រាស់ប្រព័ន្ធអុិនធឺណេត។

***សង្ខេប និងដកស្រង់ពីអត្ថបទ “Impact of Technological Change on Business Activity”


របៀបដែលបច្ចេកវិទ្យាផ្លាស់ប្តូរវិស័យសេវាកម្ម


វិស័យសេវាកម្ម ដើរតួយ៉ាងសំខាន់នៅក្នុងអាជីវកម្មគ្រប់ប្រភេទ។ ពិតប្រាកដណាស់ បច្ចេកវិទ្យាជាចំណែកដ៏ចាំបាច់បំផុត ក្នុងការពង្រឹង និងបង្កើនឧស្សាហកម្មសេវាកម្ម ជាពិសេសវាអាចគ្រប់គ្រង និងប្រតិបត្តិការងារមួយចំនួន ដោយមិនត្រូវការវត្តមានមនុស្សទៀតផង។ បរិវត្តកម្មឌីជីថលបានជះឥទ្ធិពលយ៉ាងខ្លាំងលើការបម្រើសេវាកម្ម និងផ្តល់បទពិសោធន៍ជូនអតិថិជន។

ខាងក្រោមនេះជាចំណុចមួយចំនួនដែលបច្ចេកវិទ្យាបានផ្លាស់ប្តូរសេវាកម្មព័ត៌មានវិទ្យា៖

១. បច្ចុប្បន្ននេះ អតិថិជនតែងតែស្វែងរកព័ត៌មានអំពីផលិតផលនៅតាមបណ្តាញប្រព័ន្ធអុិនធឺណេត មុនពេលជាវទំនិញ។ ហេតុដូចនេះហើយ អាជីវករគួរតែផ្សព្ធផ្សាយអាជីវកម្ម និងទំនិញនៅលើវែបសាយ ឬតាមរយៈប្រព័ន្ធអុិនធឺណេតផ្សេងៗ។

២. វែបសាយមួយចំនួនបានផ្តល់ជូនអតិថិជននូវសេវាកម្មជជែកតាមប្រព័ន្ធអុិនធឺណេត ដែលហៅម៉្យាងទៀតថា “ឆាតបូត”​ (Chatbot)។ ឆាតបូតគឺជាកុំព្យូទ័រប្រូក្រាមដែលឆ្លើយតបជាមួយអតិថិជនបានយ៉ាងឆាប់រហ័ស។

៣. អតិថិជន និងអាជីវករបានចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទដែលអាចតភ្ជាប់ប្រព័ន្ធអុិនធឺណេត ក្នុងការទំនាក់ទំនង ឬស្វែងរកព័ត៌មានផ្សេងៗនៅតាមបណ្តាញសង្គមដូចជា Facebook ជាដើម។


***សង្ខេប និងដកស្រង់ពីអត្ថបទ "Eight Ways Technology is Changing the Service Industry"

5 views0 comments