Search

Article Summary Week 8: ដំណោះស្រាយដើម្បីរក្សាសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេត

Updated: Sep 27, 2021

រៀបរៀងដោយ លោក ឆេន រស្មី


តើអ្វីទៅជាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត(Cybersecurity) ហើយហេតុអ្វីវាសំខាន់សម្រាប់អាជីវកម្មរបស់អ្នក?


ការផ្លាស់ប្តូរឌីជីថល​ គឺជាការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅគ្រប់វិស័យនៃអាជីវកម្មដើម្បីបង្កើតទំនាក់ទំនងប្រកបដោយនិរន្តរភាពជាមួយអតិថិជន និងស្វែងយល់ពីតម្រូវការរបស់ពួកគេឱ្យកាន់តែច្បាស់។

ក្រៅពីផលប៉ះពាល់ដល់សង្គមនិងសេដ្ឋកិច្ច កូវីដ-១៩ បានបង្កជាបញ្ហាដ៏គួរឲ្យបារម្ភមួយទៀតសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) នៅប្រទេសកម្ពុជា នោះគឹ ការកើនឡើងនៃឧក្រិដ្ឋកម្មប្រព័ន្ធអ៊ីនធឺណេត។ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតគឺជាបញ្ហាដែលគេស្គាល់ ប៉ុន្តែមិនសូវយល់ច្បាស់នៅក្នុងប្រទេសកម្ពុជា ម្យ៉ាងទៀតក្របខ័ណ្ឌច្បាប់ទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតនៅមានភាពមិនច្បាស់លាស់ បើប្រៀបធៀបទៅនឹងស្តង់ដារអន្តរជាតិ។​ សន្តិសុខតាមអ៊ីនធឺណេតគឺជាកង្វល់ដែលកំពុងកើនឡើង​ ជាពិសេសការរំលោភបំពានទិន្នន័យអតិថិជនដែលជាករណីមួយដែលអាចត្រូវដាក់ទោសដោយការផាកពិន័យយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យអតិ ថិជនបាត់បង់នូវទំនុកចិត្តរបស់ពួកគេទៅលើអាជីវកម្មរបស់អ្នកទៀតផង។


ហេតុអ្វីបានជាអ្នកចាំបាច់ត្រូវគិតគូរពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេតយ៉ាងខ្លាំងចំពោះអាជីវកម្មរបស់អ្នក ?


ប្រទេសកម្ពុជាមានអាជីវកម្មប្រមាណ ៩៩.៨ ភាគរយដែលជាសហគ្រាសធុនតូចនិងមធ្យមដែលមានធនធានដើមទុននៅមានកម្រិត ក្នុងការវិនិយោគលើដំណោះស្រាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត។ ការផ្លាស់ប្តូរបរិបទការងារជាបន្ទាន់តាមរបត់សង្គមនាសម័យកូវីដ-១៩ ធ្វើឳ្យអាជីវកម្មភាគច្រើនជ្រើសរើសការទំនាក់ទំនងដោយផ្អែកលើភាពងាយស្រួល និងការចំណាយតិច​ ប៉ុន្តែមិនបានគិតទៅលើសុវត្ថិភាពរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណេតប៉ុន្មានទេ។ ការសិក្សាមួយបង្ហាញថា ប្រទេសកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មអ៊ីនធឺណេតមួយ ដោយកាលពីប៉ុន្មានឆ្នាំកន្លងមុននេះមានការរកឃើញការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេតចំនួន៤.៥៩០.០៧៦ករណី។


**សង្ខេបនិងដកស្រង់ចេញពី​អត្តបទ** Cambodian businesses urged to get the basics right with cybersecurity”& “Cambodia v. Hackers: Balancing Security and Liberty in Cybercrime Law


ដំណោះស្រាយដើម្បីរក្សាសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេត


ដើម្បីឱ្យសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) ពង្រឹងការអនុវត្តសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងពង្រឹងផ្នែកឌីជីថល ពួកគេអាចអនុវត្តដំណោះស្រាយទៅតាមការផ្លាស់ប្ដូរនវានុវត្តន៏នៃអាជីវកម្មដែលកំពុងមានសក្កានុពលដូចខាងក្រោម៖

· អ្នកផ្តល់សេវាកម្មអ៊ីនធឺណេតគួរតែធានាឱ្យបាននូវស្ថិរភាព និងគុណភាពនៃសេវាកម្មរបស់ពួកគេចំពោះអតិថិជន។

· ការយល់ដឹង និងការអប់រំអំពីសន្តិសុខតាមអ៊ីនធឺណេតមានសារៈសំខាន់ណាស់សម្រាប់បុគ្គល​​​ ម្នាក់ៗជាពិសេសនៅក្នុងកន្លែងអាជីវកម្ម ព្រោះពួកគេមានតួនាទីសំខាន់ដូចគ្នាក្នុងការការពារនិងប្រឆាំងទៅនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត។

· អាជីវកម្មនានាត្រូវបន្តភាពយល់ដឹងពីភាពងាយរងគ្រោះនៃការធ្វើកម្មវិធីធ្វើសន្និសីទវីដេអូ និងបិទប្រព័ន្ធទំនាក់ទំនងរបស់ពួកគេឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយហានិភ័យនៃការវាយប្រហារតាមអ៊ីនធឺណេតទៅលើឯកសារឌីជីថលសំខាន់ៗមួយចំនួន។

· បណ្តាញអ៊ីនធឺណេតនៅផ្ទះត្រូវធានាសុវត្ថិភាពដោយការ​អាប់ដេតឧបករណ៍ភ្ជាប់អ៊ីនធឺណេតទាំងអស់ និងធ្វើឱ្យឧបករណ៍រ៉ោតទ័រ(Router)​ឲ្យក្លាយជាម៉ូដែលកំណែចុងក្រោយបង្អស់របស់វាជាប្រចាំ។

ជំងឺរាតត្បាតកូវីដ-១៩ កំពុងដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា។ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតគួរតែជាអាទិភាពកំពូលមួយសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម (MSMEs)ទាំងអស់ក្នុងអំឡុងពេលការផ្លាស់ប្ដូរឆ្ពោះទៅរកភាពឌីជីថលថ្មីមួយនេះ។

**សង្ខេបនិងដកស្រង់ចេញពីអត្តបទ**​ “COVID-19 and Cybersecurity: Digital Exercises for Micro, Small, and Medium Enterprises in Cambodia


4 views0 comments