Search

Article Summary Week 7: អ្វីទៅជាការផ្លាស់ប្តូរឌីជីថល?

Updated: Sep 27, 2021

រៀបរៀងដោយ លោក ឈត ឆរ៉ាវីន


តើការផ្លាស់ប្តូរឌីជីថលជាអ្វី?


ការផ្លាស់ប្តូរឌីជីថល​ គឺជាការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅគ្រប់វិស័យនៃអាជីវកម្មដើម្បីបង្កើតទំនាក់ទំនងប្រកបដោយនិរន្តរភាពជាមួយអតិថិជន និងស្វែងយល់ពីតម្រូវការរបស់ពួកគេឱ្យកាន់តែច្បាស់។


ហេតុអ្វីអាជីវកម្មចាំបាច់អនុវត្តការផ្លាស់ប្តូរឌីជីថល?


ការផ្លាស់ប្តូរឌីជីថលនៅក្នុងឧស្សាហកម្ម និង អាជីវកម្ម ផ្តល់នូវឱកាសដើម្បីរួមផ្សំ ការអនុវត្ត និង វិធីនៃប្រតិបត្តិការ ដែលនាំអាចមកនូវ បច្ចេកទេស ជំនាញ និងប្រភពចំណូលថ្មីជាដើម។ នេះគឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរបស់វា៖

១.​ ជួយកាត់បន្ថយការចំណាយ និងសន្សំពេលវេលា

២.​ បង្កើនប្រសិទ្ធភាពនៃ ប្រតិបត្តិការនិងផលិតភាព

៣.​ បង្កើតអត្ថប្រយោជន៍ដល់ការប្រកួតប្រជែង ដោយអាជីវកម្មអាចបង្កើនគុណភាពផលិតផលនិងសេវាកម្ម

៤. ផ្តល់ឱកាសថ្មីៗដល់អាជីវកម្មលើការបង្កើនចំណូល ថែមទាំងអាចបង្កើតផលិតផលនិងសេវាកម្មថ្មីៗដែលប្រកបទៅដោយភាពច្នៃប្រឌិត។

៥. បង្កើនល្បឿននៃការឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការនៅក្នុងទីផ្សារ។

បច្ចុប្បន្ន យើងរស់នៅក្នុងពិភពឌីជីថលនិងមានទំនាក់ទំនងខ្ពស់ ដែលត្រូវបានកំណត់ដោយការផ្លាស់ប្តូរនៅកម្រិតសង្គមនិងបច្ចេកវិទ្យា។ ដូច្នេះ ការផ្លាស់ប្តូរឌីជីថលមិនមែនជាជម្រើសទៀតនោះទេ។ វាចាំបាច់ក្នុងការអភិវឌ្ឍខ្លួនឯងឡើងវិញ និងប្រកួតប្រជែងក្នុងពិភពលោក ដែលពោរពេញដោយភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា។

៥ចំណុចដែលអ្នកគួរតែចងចាំ មុនពេលធ្វើការផ្លាស់ប្តូរមួយនេះ៖

១.​ ត្រិះរិះពិចារណាឱ្យលឿនទាក់ទងនឹងការច្នៃប្រឌិត

២.​ ចាប់យកការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត

៣.​ សម្របតាមនិន្នាការរបស់ទីផ្សារ

៤. សម្របតាមតម្រូវការថ្មីរបស់អតិថិជន

៥. ក្លាយជាអ្នកឈានមុខគេក្នុងវិស័យរបស់អ្នក ដោយបង្កើតគុណតម្លៃដែលមនុស្សគ្រប់គ្នាគិតថាវាមិនអាចទៅរួច។


***សង្ខេប និងដកស្រង់ពីអត្ថបទ “Digital Transformation Industry and Its Importance”

យុទ្ធសាស្ត្រសម្រាប់បម្លាស់ប្តូរឌីជីថល


គំរូនៃរបៀបផ្លាស់ប្តូរឌីជីថល


NIKE ដែលជាក្រុមហ៊ុនយក្សនៅក្នុងឧស្សាហកម្មស្បែកជើងកីឡា បានចាប់ផ្តើមផ្តោតលើឧបករណ៍ចល័ត ដោយបង្កើតកម្មវិធីមួយចំនួនសម្រាប់អតិថិជន។ ក្នុងនោះ មានកម្មវិធីមួយប្រើសម្រាប់ជួយជ្រើសរើសប្រភេទស្បែកជើងល្អបំផុត ដោយផ្អែកលើការស្កេនជើង។​ កម្មវិធីនេះផងដែរ ក្រុមហ៊ុនអាចទទួលបានព័ត៌មានសំខាន់សម្រាប់បង្កើតគម្រោងស្បែកជើងល្អប្រសើរនាពេលអនាគត។ កម្មវិធីមួយវិញទៀត NIKE SNKRS ក៏ទទួលបានជោគជ័យផងដែរ ដែលស្បែកជើងបានកត់ត្រាការលក់កើនឡើងរហូតដល់ ១០០% ។

ជាលទ្ធផល ការផ្លាស់ប្តូរឌីជីថលនេះ បង្ហាញថាការច្នៃប្រឌិតថ្មីពិតជាអាចនាំទៅដល់ការធ្វើទំនើបកម្មប្រតិបត្តិការផ្ទៃក្នុងរបស់ក្រុមហ៊ុនផងដែរ។ នៅក្នុងនោះផងដែរ ក្រុមរចនារបស់ក្រុមហ៊ុនអាចធ្វើការលឿន និងមានប្រសិទ្ធភាពជាងមុនដែលជះឥទ្ធិពលឲ្យមានល្បឿនលឿនក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

***សង្ខេប និងដកស្រង់ពីអត្ថបទ “Digital Transformation Strategy” & “Examples of Successful Digital Transformation”

4 views0 comments