Search

Article Summary Week 6: ការលូតលាស់ & ការផ្លាស់ប្ដូរអាជីវកម្មសេវាកម្ម

Updated: Sep 27, 2021

រៀបរៀងដោយ លោក អ៊ុន ពុទ្ធារតន៍


ការលូតលាស់នៃអាជីវកម្មដោយសេវាបម្រើអតិថិជន


សេវាបម្រើអតិថិជនគឺជាយានដ៏សំខាន់មួយនៅក្នុងពិភពសហគ្រិនដែលត្រូវបាននឹងងាយមើលរំលង។ នាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ជាច្រើនធ្វើការសម្រេចចិត្តជាវអ្វីមួយដោយពឹងផ្អែកទៅលើបទពិសោធន៍ពួកគេផ្ទាល់ និងមនុស្សជុំវិញខ្លួនមិនថាក្នុងអនឡាញ ឫ នៅក្រៅឡើយ។​ ដូច្នេះហើយ ការធ្វើវិនិយោគដ៏ល្អបំផុតសម្រាប់អាជីវកម្មមួយគឺ ត្រូវការចំណាយពេលវេលា និងការខិតខំប្រឹងប្រែងទៅលើសេវាអតិថិជន។ ដើម្បីឲ្យសេវាអតិថិជនរបស់អាជីវកម្មមួយអាចលូតលាស់ទៅមុខបានយ៉ាងរលូន សហគ្រិនគួរចាំបាច់អនុវត្តគោលការណ៍មូលដ្ឋានទាំងប្រាំដូចខាងក្រោម៖ ១. ប្រើប្រាស់យុទ្ធសាស្រ្តបូកមួយដើម្បីឲ្យសេវាអតិថិជនឈានទៅដល់កម្រិតមួយទៀតគឺ ធ្វើលើសពីអ្វីដែលអតិថិជនត្រូវការ ដូចជាផ្តល់ពត៌មានថ្មីៗជូនពួកគាត់។

២. ត្រូវត្រៀមលក្ខណៈជានិច្ចដើម្បីដោះស្រាយជូនអតិថិជនដែលមិនពេញចិត្តនូវអ្វីដែលត្រូវបានផ្តល់ឲ្យ។

៣. មិនត្រូវឆ្លើយថាទេ ចំពោះអតិថិជនឡើយពោល គឺត្រូវបំពេញតម្រូវការរបស់ពួកគាត់នៅពេលចាំបាច់។

៤. គួរតែចាំបាច់ មានការហ្វឹកហាត់បង្រៀនបុគ្គលិកចូលថ្មីឲ្យមានភាពរស់រាយរាក់ទាក់ យល់ដឹងពីអតិថិជន។

៥. យល់ដឹងពីសម្ពាធដៃគូវិជ្ជមានដើម្បីទទួលយកអត្ថប្រយោជន៍​បន្ថែមពីវា។ នៅពេលដែលម្ចាស់អាជីវកម្មជួលបុគ្គលិកថ្មីៗមកបន្ថែមហើយ បង្វឹកពួកគាត់ឲ្យដូចបុគ្គលិកចាស់ៗ​នោះ ពួកគាត់នឹងមានសម្ពាធសតិអារម្មណ៍ក្នុងផ្លូវវិជ្ជមានមួយដែលតម្រូវឲ្យបំពេញការងារឲ្យបានល្អដូចជាដៃគូចាស់ៗរបស់ពួកគាត់៕


***សង្ខេប និងដកស្រង់ពីអត្ថបទ “Survival of The Nicest: Customer Service As a Business Growth (And Survival Engine)”


តើក្រុមហ៊ុនសហគ្រាសផលិតផលអនុម័តការផ្លាស់ប្តូរក្នុងកំឡុងពេលកូវីតយ៉ាងដូចម្តេចខ្លះ?


នៅក្រោមបរិបទកូវីតក្រុមហ៊ុនសហគ្រាសផលិតផលជាច្រើនបានអនុម័តការផ្លាស់ប្តូរដើម្បីជំនះបញ្ហាប្រឈមមុខដែលកើតមានឡើងដោយសារតែអ្នកប្រើប្រាស់ចំណាយថវិកាតិចហើយភាគច្រើនតាមប្រព័ន្ធអនឡាយ។ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់នៅក្រោមបរិបទថ្មី ក្រុមហ៊ុនសហគ្រាសផលិតផលជាច្រើនបានចាប់ផ្តើមអនុម័តការកែប្រែថ្មីដែលមានដូចខាងក្រោម៖

១. បច្ចេកវិទ្យា៖ ដោយសារតែមានកំណើនការប្រើប្រាស់សេវាអនឡាញច្រើន ក្រុមហ៊ុនមួយចំនួនបានដំឡើងប្រព័ន្ធទ្រទ្រង់វេបសាយបន្ថែមដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងវេបសាយរបស់ពួកគេ។

២. នវានុវត្តន៍៖ ក្រុមហ៊ុនសហគ្រាសផលិតផលមួយចំនួនបានចាប់ផ្តើមកែច្នៃការវេចខ្ចប់ថ្មីដើម្បីបំពេញតម្រូវការអតិថិជនដែលនិយមប្រើសេវាដឹកជញ្ជូនដើម្បីឲ្យទំនិញមានភាពងាយស្រួលក្នុងការដឹក ស្រាល មិនសំពីងសំពោងជាដើម។

៣. ខ្សែសង្វាក់ផ្គត់ផ្គង់៖ តម្រូវការទំនិញមួយចំនួនមានការប្រែប្រួលខ្លាំងប្រៀបធៀបពីមុនសម័យកូវីតហើយ ក្រុមហ៊ុនដែលលក់ផលិតផលទាំងនោះបានបង្កើតក្រុមយុទ្ធសាស្រ្តមួយដែលកំណត់អត្តសញ្ញាផលិតផលដែលចាំបាច់ផលិតជាចម្បងដើម្បីឲ្យតាមទាន់តម្រូវការ។

៤. ទីផ្សារ៖ ក្រុមហ៊ុនជាច្រើនបានដុតដៃដុតជើងបង្កើនបន្ទុកការងារផ្នែកទីផ្សារក្នុងកំឡុងពេលកូវីតដោយសារតែវាមានភាពផ្លាស់ប្តូរយ៉ាងរហ័ស។ ក្រុមហ៊ុនមួយចំនួនបានបង្កើតយុទ្ធនាការទីផ្សារថ្មីជារៀងរាល់ពីរសប្តាហ៍ម្តងដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទំនិញ៕


***សង្ខេប និងដកស្រង់ពីអត្ថបទ “How consumer companies are adopting agility during the COVID-19 pandemic”

3 views0 comments