Search

Article Summary Week 5: កំណើននៃការការទូទាត់បែបឌីជីថលនៅកម្ពុជា

Updated: Sep 27, 2021

រៀបរៀងដោយ លោក ឈត ឆរ៉ាវីន


តើការទូទាត់បែបឌីជីថលបានផ្លាស់ប្តូរឧស្សាហកម្មទូទាត់ប្រាក់យ៉ាងដូចម្តេចខ្លះ?


ការមកដល់នៃកុំព្យូទ័រនិងទូរស័ព្ទពិតជាបានផ្លាស់ប្តូរការ គ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិងការទូទាត់ប្រាក់របស់យើង។ បច្ចេកវិទ្យាដែលមានការផ្លាស់ប្តូរនិងការវិវត្តជានិច្ចកាលបាននាំមកនូវសេវាកម្មថ្មីៗដូចជាពាណិជ្ជកម្មអេឡិច ត្រូនិច ដែលនាំឱ្យមានតម្រូវការប្រព័ន្ធទូទាត់ប្រាក់លឿនជាងមុន។ ប៉ុន្តែ ការទូទាត់លុយតាមបែបប្រពៃណីដោយប្រើសាច់ប្រាក់និងមូលប្បទានប័ត្រ មានដំណើរការក្នុងល្បឿនយឺតមែនទែន ដែលមិនអាចបំពេញតាមតម្រូវការនៃប្រព័ន្ធទូទាត់ថ្មីបាន។ ដោយហេតុនេះ វានាំឱ្យមានការរីកចម្រើននៃការទូទាត់ប្រាក់បែបឌីជីថលថ្មី។​

ការអនុម័តយ៉ាងឆាប់រហ័សនៃ ឧបករណ៍ចល័ត និង ភាពជឿនលឿននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាកត្តាតែពីរដែលបង្កើនល្បឿននៃការទូទាត់ប្រាក់ឌីជីថលនោះទេ។ ប៉ុន្តែ មានកត្តាមួយចំនួនទៀតដូចខាងក្រោម៖

១.​ ការផ្លាស់ប្តូរចំណង់ចំណូលចិត្តនិងការរំពឹងទុករបស់អតិថិជន។

២.​ ការលើកកម្ពស់យន្តការទូទាត់តាមបែបប្រពៃណី។

៣.​ បច្ចេកវិទ្យាថ្មីនិងការបន្សាំនៃបច្ចេកវិទ្យាដែលមានស្រាប់បានផ្តល់មធ្យោបាយថ្មីក្នុងការទូទាត់។

៤. បទប្បញ្ញត្តិនិងច្បាប់ បន្តកំណត់ក្របខ័ណ្ឌដែលអ្នកផ្តល់សេវាទូទាត់និងអ្នកប្រើប្រាស់ធ្វើអន្តរកម្មផ្លាស់ប្តូរទិន្នន័យនិងទូទាត់ប្រាក់។

៥. ការអភិវឌ្ឍន៍ប្រកបដោយការប្រកួតប្រជែងនិងការសហការគ្នា។

***សង្ខេប និងដកស្រង់ពីអត្ថបទ “How have digital payments changed payments industry”


ធនាគារជាតិនៃកម្ពុជា ៖ Fintech ជម្រុញការរីកដុះដាលនៃប្រព័ន្ធទូទាត់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ ២០២០

ធនាគារជាតិនៃកម្ពុជា បាននិយាយថាប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជាត្រូវបានគេមើលឃើញថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របពេលប្រតិបត្តិការបែបឌីជីថលបានជួបនូវការរីករាលដាលនៃជម្ងឺកូវីដ១៩។ មិនតែប៉ុណ្ណោះទេ ប្រព័ន្ធទូទាត់ប្រាក់បានផ្តល់នូវមធ្យោបា​យប្រកបដោយភាពងាយស្រួលសុវត្ថិភាព រហ័ស និង មានតម្លៃសមរម្យ ក្នុងការផ្ទេរមូលនិធិតាមអេឡិចត្រូនិក និងបានចូលរួមចំណែកដល់ការផ្គត់ផ្គង់រូបិយវត្ថុរបស់ធនាគារកណ្តាលកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត របាយការណ៍បានបង្ហាញថាមានប្រតិបត្តិការចំនួន ២១.៣៦៣ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធទូទាត់ប្រាក់រហ័សនៅឆមាសទីមួយនៃឆ្នាំ ២០២០ ដែលកើនឡើង ៣៧៣,៦៨% ប្រៀបធៀបជាមួយនឹងឆ្នាំមុន។

បន្ទាប់មក នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានបើកដំណើរការជាផ្លូវការនៃ កម្មវិធីទូទាត់តាមទូរស័ព្ទចល័តដែលត្រូវបានស្គាល់ថា “ប្រព័ន្ធបាគង” ដែលអនុញ្ញាតឱ្យមានការទូទាត់ប្រាក់រវាងវិទ្យាស្ថានអន្តរធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ការទូទាត់តាមអេឡិចត្រូនិកឲ្យមានសុវត្ថិភាពនិងប្រសិទ្ធភាពនៅក្នុងវិស័យហិរញ្ញវត្ថុ និងកាត់បន្ថយការចំណាយ និងជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ។


***សង្ខេប និងដកស្រង់ពីអត្ថបទ “NBC: Fintech fuels 2020 boom in Kingdom's payment systems”

3 views0 comments