Search

Article Summary Week 13: លំហទាំង ៥ ដែលអ្នកដឹកនាំក្នុងអង្គភាពនីមួយៗគួរយកទៅអនុវត្ត

Updated: Sep 28, 2021

រៀបរៀងដោយ លោក អ៊ុន ពុទ្ធារតន៍

លំហទាំង ៥ ដែលអ្នកដឹកនាំក្នុងអង្គភាពនីមួយៗគួរយកធ្វើការរចនា និង អប់រំ


អ្នកដឹកនាំមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតលំហផ្សេងៗ ក្នុងនាមជាអ្នករចនាបទផង អ្នកស្ថាបត្យករសង្គមផង។ បើស្តាប់ទៅ គំនិតមួយហាក់ដូចជាមានភាពរាក់កំផែលក៏ប៉ុន្តែវាមានគុណប្រយោជន៍ជាក់ស្តែងដែលត្រូវបានមើលរំលងជារឿយៗ។ ដូច្នេះទើបបានជាអ្នកដឹកនាំមានកាតព្វកិច្ចក្នុងការបង្កើតលំហធំៗទាំងប្រាំដែលមានដូចខាងក្រោម៖

. លំហបុគ្គលិករាល់អ្នកដឹកនាំទាំងអស់ត្រូវបង្កើតលំហមួយសម្រាប់ទ្រទ្រង់រាល់សម្លេងរបស់បុគ្គលិកគ្រប់រូប។ ដោយហេតុនេះហើយទើបវាតម្រូវឲ្យមានភាពចាំបាច់ក្នុងការបង្កើតវេទិកាមួយមិនថាតាមប្រព័ន្ធឌីជីថលក្តី ឬអាណាឡូកក្តី។ បើសិនជាអាចទៅរួច ការជំរុញ និងលើកទឹកចិត្តឲ្យបញ្ចេញមតិផ្ទាល់ខ្លួនរបស់បុគ្គលិកនីមួយៗគឺត្រូវអនុម័តចាំបាច់ដើម្បី​ឲ្យមានការរួមចំណែកផ្តល់មតិរិះគន់ស្ថាបនា ហើយកែតម្រូវភាពខ្វះខាតផ្សេងៗ។

. លំហក្រៅផ្លូវការរបស់អង្គភាព៖ លំហក្រៅផ្លូវការគឺសម្តៅទៅកាន់លំហដែលពុំមានលក្ខណៈជាផ្លូវការតាមប្រព័ន្ធដូចជា ការធ្វើសន្និសីទ ការប្រជុំជាក្រុម ឬជាគណៈកម្មការ និង កម្លាំងសមត្ថកិច្ចការងារជាដើម។ លំហក្រៅផ្លូវការគឺប្រៀបបានទៅនឹងអុកស៊ីសែនរបស់អង្គភាពមួយដែលវាជួយផ្គត់ផ្គង់ឲ្យមានវប្បធម៌សន្ទនាពីនិយោជក ទៅបុគ្គលិក ឬរវាងពីបុគ្គលិកទៅបុគ្គលិកដោយពុំមានភាពតានតឹង។ ជាក់ស្តែង ការជួបជុំគ្នានៅ តុកាហ្វេ អាហារដ្ឋាន តុវាយសី អាចចាត់ទុកបានជាការធ្វើបំផុសគំនិតមួយយ៉ាងល្អ។

. លំហផ្ទាល់ខ្លួន៖ លំហនេះគឺត្រូវបានបង្កើតឡើងសម្រាប់ឲ្យអ្នកដែលពាក់ព័ន្ធនៅក្នុងអង្គភាពមានលំហសម្រាប់គិត និង ធ្វើការពិចារណាឡើងវិញដើម្បីទទួលបានពត៌មានផ្សេងៗដែលអាចយកមកប្រៀបធៀបហើយធ្វើការវិនិច្ឆ័យរកមើលចំណុចសំខាន់។ ដើម្បីឲ្យលំហនេះទទួលបានភាពជោគជ័យគឺវាតម្រូវឲ្យមានការជំរុញក្នុងការធ្វើអនុវត្តន៍ផ្ទាល់នៅក្នុងការបំពេញការងារប្រចាំថ្ងៃ។ វប្បធម៌ការងារដែលធ្វើឲ្យមានភាពរវល់ម្ភៃបួន

ម៉ោងនោះមិនបានផ្តល់លំហដូចដែលបានលើកឡើងទេ។​ ហេតុនេះហើយអ្នកដឹកនាំត្រូវកំណត់យកលំហក្នុងប្រព័ន្ធដែលមានស្រាប់ដើម្បីបញ្ចូលលំហមួយនេះ។

៤. លំហឯកជន៖ លំហមួយនេះគឺសម្តៅទៅកាន់ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។ វគ្គហ្វឹកហាត់បង្រៀនជាផ្លូវការ ការបណ្តុះបណ្តាលវិជ្ជាជីវៈដោយមានអ្នកនាំ និង ការធ្វើអ្វីដែលមិនត្រូវបានចែងនៅក្នុងមាតិកាគឺសុទ្ធសឹងតែជាកត្តាដែលអាចជួយឲ្យបង្កើនសមត្ថភាព និងភាពច្នៃប្រឌិតផងដែរ។

៥. លំហការប្រមូលផ្តុំ៖ គឺជាលំហសម្រាប់ធ្វើការពិសោធន៍រាល់គំនិតថ្មីៗដើម្បីស្វែងរកគំនិតដែលដំណើរការ និងគំនិតដែលមិនដំណើរការ។ ការប្រមូលផ្តុំគំនិតបង្កើតថ្មីនេះគឺមានសារៈសំខាន់ណាស់មិនថាគំនិតនោះមិនទាន់បានរួចរាល់ក្តី។​ អ្នកដឹកនាំភាគច្រើនមិនសូវពេញចិត្តចំពោះគំនិតដែលមិនទាន់មានភាពរួចរាល់ប៉ុន្មានទេហើយពួកគាត់ភាគច្រើនតែងតែនិយាយទៅកាន់បុគ្គលិករបស់ពួកគាត់ដោយពោលថា “បើសិនជាមិនទាន់មានគំនិតសមស្របឥតខ្ចោះនោះទេ មិនបាច់មកទេ” ដែលធ្វើឲ្យបាត់បង់នូវសក្តានុពលសម្រាប់ឱកាសថ្មីៗ។ ហេតុនេះហើយបានជានៅក្នុងកាលៈទេសៈមួយចំនួន សម្តីរបស់អ្នកដឹកនាំអាចមានប្រសិទ្ធភាពតិចជាងទង្វើរបស់ពួកគាត់។

***សង្ខេប និងដកស្រង់ពីអត្ថបទ “Five spaces that the organizational leader needs to design and nurture

12 views0 comments