Search

Article Summary Week 12: យុទ្ធសាស្ត្រទីផ្សារសំខាន់ៗដែលម្ចាស់អាជីវកម្មមិនគួរមើលរំលងក្រោយកូវីដ-១៩

Updated: Sep 28, 2021

រៀបរៀងដោយ លោក ឆេន រស្មី

យុទ្ធសាស្ត្រដើម្បីជួយឲ្យអាជីវកម្មខ្នាតតូចមានការនវានុវត្តន៍ថ្មីក្រោយកូវីដ-១៩


ជម្ងឺរាតត្បាតកូវីដ-១៩ បានបង្កើនល្បឿនយ៉ាងខ្លាំងលើបរិវត្តកម្មផ្នែកឌីជីថល ដែលជាមូលដ្ឋានថ្មីរបស់អាជីវកម្មនានា។ អាជីវកម្មជាច្រើនកំពុងពិចារណាឡើងវិញអំពីតួនាទីក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេទាំងមូល ​​និងរបៀបសម្របខ្លួនទៅលើបរិវត្តកម្មផ្នែកឌីជីថលថ្មីមួយនេះ។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រមួយចំនួនសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ធ្វើការរៀបចំផែនការ និងធ្វើការអនុវត្តបន្ទាប់ពីជម្ងឺកូវីដ-១៩​ បានបញ្ចប់ ៖

  • សហគ្រាសធុនតូច​ និងមធ្យម (SMEs) គួរតែវិនិយោគលើបច្ចេកវិទ្យាថ្មីៗ​ ដើម្បីស្វែងយល់ពីអតិថិជន និងឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេឲ្យបានកាន់តែប្រសើរឡើង។​ លទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់សេវាកម្មអាជីវកម្មរបស់អ្នកមានភាពងាយស្រួលដល់អតិថិជន និងសន្សំពេលវេលា ហើយថវិការច្រើនសម្រាប់អាជីវកម្មរបស់អ្នក។

  • សង្កេតមើលពីរបៀបដែលកូវីដ-១៩​ កំពុងបង្កើនការពេញនិយមទៅលើនិន្នាការមួយចំនួន និងធ្វើឲ្យការពេញនិយមទៅលើនិន្នាការមួយចំនួនមានការបាត់បង់។​ ជាក់ស្តែង ​ការទិញឥវ៉ាន់តាមប្រព័ន្ធអ៊ីនធឺណិតមាននិន្នាការកើនឡើងយ៉ាងខ្លាំង ហើយការធ្លាក់ចុះនៃការទិញឥវ៉ាន់នៅហាងលក់ទំនិញក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះសហគ្រាសធុនតូច និងមធ្យម​ (SMEs) ត្រូវកែសម្រួលអាជីវកម្មរបស់ខ្លួនឱ្យស្របតាមនិន្នាការបច្ចុប្បន្ន និងនៅពេលអនាគត។

  • ធ្វើការពិសោធន៍ជាមួយគំរូអាជីវកម្ម​ និងដំណោះស្រាយថ្មីៗ។ ​ឧស្សាហកម្មខ្លះទទួលបានផលចំណេញពីកូវីដ-១៩ (សេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត) ខណៈឧស្សាហកម្មខ្លះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។​ ដូច្នេះពួកគេនឹងត្រូវគិតឡើងវិញអំពីគំរូអាជីវកម្មរបស់ពួកគេ និងរកដំណោះស្រាយថ្មីៗទុកមុនជានិច្ច។ **សង្ខេប និងដកស្រង់ចេញពីអត្តបទ** “6 strategies to help small businesses innovate post-COVID & Seeing What’s Next: 6 Strategies for Shaping Your Post-Pandemic Future


យុទ្ធសាស្ត្រទីផ្សារក្រោយជម្ងឺកូវីដ-១៩ជាមួយនឹងអត្ថប្រយោជន៍វែងឆ្ងាយទៅពេលអនាគត


ជម្ងឺរាតត្បាតបានបង្កើនល្បឿន ដែលយើងកំពុងឆ្ពោះទៅរកភាពឌីជីថល និងបានផ្តល់ឱកាសដល់ឧស្សាហកម្មតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើន ។​ ខាងក្រោមនេះជាយុទ្ធសាស្ត្រទីផ្សារមួយចំនួន​ ដែលមានដូចតទៅ៖

  • ឥឡូវនេះគឺជាពេលវេលាដើម្បី បង្កើនវត្តមាននៅលើប្រព័ន្ធអ៊ីនធឺណិតរបស់អ្នក ។ ដំណើរការកាន់តែច្រើន​ ដែលអ្នកអាចនាំយកតាមប្រព័ន្ធអ៊ីនធឺណិត វាធ្វើឲ្យអ្នកមានទំនាក់ទំនងជាមួយអតិថិជន និងបុគ្គលិករបស់អ្នកកាន់តែច្រើន ដែលមានសារៈសំខាន់សម្រាប់អាជីវកម្មឱ្យមានភាពរឹងមាំ និងរីកចម្រើន។

  • វិនិយោគលើការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធហ្វេសប៊ុក។ ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតតែងតែមានការទាក់ទាញ តម្លៃសមរម្យ និងមានគោលដៅល្អ ។​​​ ហើយឥឡូវនេះការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធហ្វេសប៊ុកមានសក្តានុពលកាន់តែខ្លាំង ដោយសារតែមនុស្សកាន់តែច្រើនចំណាយពេលនៅផ្ទះ និងនៅលើបណ្តាញសង្គមផ្សេងៗ។

  • ផ្តោតលើអតិថិជនដែលអ្នកមានរួចហើយ។​ ការស្វែងរកអតិថិជនថ្មីមានការលំបាក ប៉ុន្តែគ្មានអ្វីពិបាកដូចជាការរក្សាអតិថិជនដែលមានស្រាប់រួចហើយនោះទេ។ ការបំពេញតម្រូវការអតិថិជនរបស់អ្នកជួយអ្នកបង្កើតមូលដ្ឋានអតិថិជនដ៏ធំដែលអាចទុកចិត្តបាន។ ហើយពង្រឹងក្រុមអតិថិជនដែលអ្នកអាចពឹងផ្អែកលើការទិញពីអ្នកម្តងហើយម្តងទៀត។

  • ដំណើរការកិច្ចព្រមព្រៀង និងការផ្តល់ជូនផ្តាច់មុខ។ ការបញ្ចុះតម្លៃ ការផ្តល់ជូនឥតគិតថ្លៃ និងជម្រើសនៃការសន្សំស្រដៀងគ្នា អាចជាការលើកទឹកចិត្តដែលអតិថិជនត្រូវការវិនិយោគលើអ្នក។ ការផ្តល់ជូនពិសេសទាំងនេះនឹងជួយនាំអតិថិជនថ្មី ខណៈពេល ដែលអតិថិជនចាស់ចាប់អារម្មណ៍ចង់ត្រលប់មកវិញទៀត។

**សង្ខេប និងដកស្រង់ចេញពីអត្តបទ** “6 Post-Pandemic Marketing Strategies with Long-Term Benefits & Three Ways Marketing Will Change Post-COVID-19 in 2021


7 views0 comments