Search

Article Summary Week 11: វិធី ៧ យ៉ាង ដើម្បីបណ្តុះនវានុវត្តន៍ភាព និង ភាពច្នៃប្រឌិតក្នុងអាជីវកម្ម

Updated: Sep 28, 2021

រៀបរៀងដោយ លោក ឈត ឆរ៉ាវីន

វិធី ៧ យ៉ាង ដើម្បីបណ្តុះនវានុវត្តន៍ភាព និង ភាពច្នៃប្រឌិតក្នុងអាជីវកម្ម


. វិស្សមកាលការឈប់សំរាក ហើយ ត្រលប់មកវិញជាមួយនឹងគំនិតស្រស់ថ្លា អាចផ្តល់ភាពងាយស្រួលក្នុងការបង្កើតគំនិតថ្មីៗ។ ការលាតត្រដាងគំនិត តាមរយៈការបន្ធូរអារម្មណ៍ រួមជាមួយនឹងខួរក្បាលដ៏ស្រស់ស្រាយ អាចនាំទៅរកភាពច្នៃប្រឌិតបានយ៉ាងប្រសិទ្ធភាព។

. ការចូលរួមសន្និសីទ៖ សន្និសីទឧស្សាហកម្មគឺជាធនធានដ៏ល្អមួយសម្រាប់ បំផុស និង ទទួលបានគំនិតថ្មីៗ។ វាជាកន្លែងដែលអ្នកអាច ជួបជាមួយសហគ្រិនដែលមានគំនិតទូលំទូលាយដូចគ្នា ស្តាប់ការពិភាក្សាដ៏គួរឱ្យចាប់អាម្មណ៏ពីមេដឹកនាំ និង​ បង្កើតបណ្តាញជាមួយអាជីវកម្មផ្សេងៗទៀត។

. ការអាន៖ ការអានលើប្រធានបទអាជីវកម្ម សម្រាប់ទស្សនវិស័យពាក់ព័ន្ធនឺងការប្រឌិត អាចធ្វើឱ្យកង់ច្នៃប្រឌិតរបស់អ្នកវិល។

៤. ការនិយាយជាមួយអ្នកដឹកនាំ៖ ពួកគេមានគំនិត និងបទពិសោធន៍ល្អៗក្នុងការធ្វើអ្វីមួយឲ្យបានសម្រេចហើយពួកគេអាចដឹកនាំយើងតាមការណែនាំដ៏ចាំបាច់។

៥. ការពិភាក្សាជាមួយមិត្តរួមការងារ៖ ក្នុងករណីនេះយើងគួរតែស្រាវជ្រាវពីយុទ្ធនាការនវានុវត្តន៍ និង គំនិតដែលក្រុមហ៊ុនបានប្រើប្រាស់ពីមុន ហើយបន្ទាប់មកយើងអាចបង្កើតយុទ្ធសាស្រ្តច្នៃប្រឌិតផ្ទាល់ខ្លួនបាន។

៦. រក្សាភាពស្និទ្ធស្នាលជាមួយអ្នកផ្គត់ផ្គង់ និងអតិថិជន៖ តាមរយៈនេះ យើងអាចទទួលបាននូវមតិស្ថាបនា គំនិតច្នៃប្រឌិតថ្មីៗ និងការលើកទឹកចិត្ត ដើម្បីកែលម្អចំណុចខ្វះខាតណាមួយ ប្រកបដោយនវានុវត្តន៍ភាព។

៧. ការបង្កើតទម្លាប់​៖ ការអនុញ្ញាតឱ្យខួរក្បាលភ្ជាប់ជាមួយអ្វីផ្សេងទៀត អាចផ្តល់គំនិតថ្មីល្អៗ ដល់យើង។

អ៊ីម៉ែល៖ angkorsip@gmail.com រៀបរៀងដោយ៖ ឈត ឆរ៉ាវីន គាំទ្រដោយ៖

***សង្ខេប និងដកស្រង់ពីអត្ថបទ “Seven Ways To Cultivate Innovation And Creativity in Business”


របៀបដែលក្រុមហ៊ុនវេចខ្ចប់អាចទាញយកប្រយោជន៍ ក្នុងការបើកដំណើរការផលិតផលថ្មី បន្ទាប់ពីការរាតត្បាតនៃកូវីដ


ជំងឺរាតត្បាតកូវីដ -១៩ បានជះឥទ្ធិពលដោយផ្ទាល់មកលើឧស្សាហកម្មវេចខ្ចប់​ បង្ខំឱ្យក្រុមហ៊ុនផ្លាស់ប្តូរអាទិភាព និង ផ្អាកការដាក់លក់ផលិតផលថ្មីនៅក្នុងប្រភេទមួយចំនួន។ ហើយ ម្ចាស់ម៉ាកមិនត្រឹមតែទាមទារឱ្យមានការរចនាឡើងវិញតិចជាងមុនទេ ប៉ុន្តែថែមទាំង មិនផ្តល់អាទិភាពលើការវេចខ្ចប់ប្រកបដោយភាពច្នៃប្រឌិត។ ប៉ុន្តែ នៅពេលដែលពិភពលោកចាប់ផ្តើមរួចផុតពីវិបត្តិនេះវិញ យើងរំពឹងថាម្ចាស់ម៉ាកនឹងពន្លឿនផែនការបង្កើតផលិតផលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ស្របគ្នានេះ ជំងឺរាតត្បាតក៏បានផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ផងដែរ ដែលបង្កឱ្យមានតម្រូវការថ្មី លើសមត្ថភាពនៃការវេចខ្ចប់ជាពិសេស។ នេះគឺជា យុទ្ធសាស្ត្រ​ ៥យ៉ាង ដែលអាចជួយឱ្យក្រុមហ៊ុនវេចខ្ចប់កំណត់ទីតាំងរបស់ខ្លួន ដើម្បីទទួលបានជោគជ័យ។

. ស្វែងរកឱកាសរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក តាមរយៈការអភិវឌ្ឍទ្រង់ទ្រាយវេចខ្ចប់ដែលសមស្របទៅនឹងតម្រូវការរបស់ទីផ្សារ។

.បង្កើតដំណោះស្រាយរួម សម្រាប់ការវេចខ្ចប់ឲ្យប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់អ្នកប្រើប្រាស់។

. ផ្តោតលើតម្រូវការអ្នកប្រើប្រាស់នាពេលអនាគត

​និង ការផ្លាស់ប្តូរទម្លាប់ ដោយបង្កើតបទពិសោធន៍វេចខ្ចប់ដែលអាចផ្តល់បានលើសពីភាពងាយស្រួល។

. កែលម្អភាពបត់បែននិងសមត្ថភាព ដើម្បីបំពេញតម្រូវការក្នុងការផលិតការវេចខ្ចប់ផ្សេងៗគ្នា។

. ចាប់យកប្រព័ន្ធឌីជីថល ជាសមាសធាតុស្នូលនៃក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទៅលើគ្រប់ផ្នែក។


***សង្ខេប និងដកស្រង់ពីអត្ថបទ “How Packing Companies Catch The Postpandemic Wave”

6 views0 comments