Search

Article Summary Week 10: វិធី ៤ យ៉ាង ដែលការទូទាត់ប្រាក់តាមរយៈឌីជីថលអាចផ្ដល់អត្ថប្រយោជន៏ដល់អាជីវកម្ម

Updated: Sep 28, 2021

រៀបរៀងដោយ អាយ នរមល្លិកា​​​​​​​​​​

បច្ចេកវិទ្យាសំខាន់ៗពាក់ព័ន្ធនឹងឧស្សាហកម្មទេសចរណ៍ក្នុងកំឡុងពេលកូវីដ-១៩

សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ ភោជនីយដ្ឋាន និង អាជីវកម្មដ៏ទៃទៀត ត្រូវតាមអោយទាន់ជាមួយភាពជឿនលឿនខាងបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងឧស្សាហកម្មទេសចរណ៍។ ខាងក្រោមនេះគឺជា និន្នាការបច្ចេកវិទ្យាចុងក្រោយបង្អស់ នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់វិស័យទេសចរណ៍។

❖ ការស្វែងរក និង ការបញ្ជា តាមរយៈសម្លេង (Voice Search & Voice Control)

❖ ការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូត (Robots)

❖ ការទូទាត់ប្រាក់តាមរយៈប្រព័ន្ទឌីជីថល(Contactless Payments)

❖ បច្ចេកវិទ្យា VR (Virtual Reality)

❖ ឆាតបូត(AI Chatbots)

❖ វិធានការសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណេត(Cyber Security Measures)

❖ ការបញ្ជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ តាមប្រព័ន្ធអុីនធឺណេត (Internet of Things)

បច្ចេកវិទ្យាសម្គាល់មុខ (Facial Recognition Technology)

❖ បច្ចេកវិទ្យា អេអាយ (Artificial Intelligence AI)

❖ ទិន្នន័យ​ធំៗ (Big Data)។

មូលហេតុដែលការទូទាត់ប្រាក់តាមរយៈឌីជីថលមានប្រជាប្រិយភាពនៅក្នុងឧស្សាហកម្មទេសចរណ៍


វេជ្ជបណ្ឌិតJohn O'Donovan-Meyland​​ មានប្រសាសន៍ថាការទូទាត់ដោយឌីជីថលគឺពិតជាមានសក្តានុពលចំពោះឧស្សាហកម្មទេសចរណ៍។ គាត់និយាយថាវាពិតជាមានឱកាសខ្ពស់ដែលប្រតិបត្តិការទូទាត់ប្រាក់តាមរយៈឌីជីថលនឹងក្លាយជាចំណុចសំខាន់នៃវិស័យទេសចរណ៍នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ការទូទាត់ប្រាក់តាមរយៈឌីជីថលបានរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងវិស័យទេសចរណ៍នៅក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ។ ខាងក្រោមនេះជាវិធី៤យ៉ាងដែល​ការទូទាត់ប្រាក់តាមរយៈឌីជីថលអាចផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មររបស់អ្នក៖

❖ ភាពងាយស្រួលនិងអារម្មណ៍សុវត្ថិភាពចំពោះអ្នកប្រើប្រាស់​ការទូទាត់ប្រាក់តាមរយៈឌីជីថល

❖ វាជាវិធីល្អបំផុតដើម្បីបង្កើនភាពស្មោះត្រង់របស់អតិថិជននិងការទទួលស្គាល់ម៉ាករបស់អ្នក

❖ វាបានបង្ហាញអោយឃើញថាអ្នកប្រើប្រាស់មានការពេញចិត្តទៅលើការទូទាត់ប្រាក់តាមរយៈឌីជីថលខ្លាំង

❖ វាក៏ជាការដោះស្រាយបញ្ហាកង្វល់សន្តិសុខផងដែរ។


***សង្ខេប និងដកស្រង់ពីអត្ថបទ “Technology Trends in the Tourism & Travel Industry” & "contactless payments are getting popular within travel"


កំណើននៃអ្នកប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈឌីជីថលនៅអាហ្វ្រិកខាងត្បូង


ការសិក្សារបស់ ​Mastercard លើការទូទាត់ប្រាក់តាមរយៈឌីជីថលបានរកឃើញថា៩៥%​នៃអ្នកប្រើប្រាស់នៅអាហ្រ្វិកខាងត្បូងបានពិចារណាពីការប្រើប្រាស់នៃវិធីបង់ប្រាក់មួយចំនួនដូចជា គ្រិពតូខូរេនស៊ី(cryptocurrency) ប៉ាអ៊ូមេទ្រីក(biometrics) ការទូទាត់ដោយប្រយោល(contactless) ​​​ឃ្យូអកូដ(QR code​)នៅឆ្នាំក្រោយ។ ពីរភាគបី(៧៧%)​នៃអ្នកឆ្លើយតបនិយាយថាវិធីសាស្ត្រទូទាត់តាមរយៈឌីជីថលបានជួយពួកគេសន្សំប្រាក់មួយចំនួនធំ។ ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់បាននិយាយថាពួកគេនឹងចៀសវាងអាជីវកម្មណាដែលមិនទទួលយកការទូទាត់តាមតាមរយៈឌីជីថល។ នៅក្នុងកំឡុងពេលជំងឺកូវីដ-១៩ប្រជាជន​បានអនុវត្ត វិធានការ​នៃ​ការ​រក្សា​គម្លាត​ឱ្យ​នៅ​ឆ្ងាយ​ពី​គ្នា។ ៨៦% នៃអ្នកប្រើប្រាស់នៅអាហ្វ្រិកខាងត្បូងមានវិធីបង់ប្រាក់តាមរយៈឌីជីថលច្រើនយ៉ាងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។


***សង្ខេប និងដកស្រង់ពីអត្ថបទ “South Africa's consumer appetite for digital payments takes off”

4 views0 comments