Search

Article Summary Week 32: សារៈសំខាន់នៃអក្ខរកម្មឌីជីថលចំពោះសហគ្រិន

ការរស់នៅក្នុងយុគ្គសម័យឌីជីថលនៃសតវស្សន៍ទី២១ បានផ្លាស់ប្តូរទិដ្ឋភាពជាច្រើននៃសង្គមរបស់យើង។ ភាពជឿនលឿននៃបច្ចេកវិទ្យាថ្មីៗ និងការផ្លាស់ប្តូរបែបឌីជីថលយ៉ាងឆាប់រហ័ស បានធ្វើឱ្យប្រទេសជាច្រើនចាប់ផ្តើ​មធ្វើគោលនយោបាយតម្រង់ទិសទៅការទទួលយកបច្ចេកវិទ្យាឌីជីថល​មកប្រើប្រាស់ ដើម្បីអភិវឌ្ឍសេដ្ធកិច្ច​ ក៏ដូចជាសម្របខ្លួននឹងការធ្វើបដិវត្តន៍ឧស្សាហកម្មទីបួន។ ដោយសារតែបច្ចុប្បន្នភាពយើងត្រូវបានហ៉ំព័ទ្ធដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗ វាចាំបាច់ទាមទារឲ្យមនុស្សគ្រប់រូបមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព ដើម្បីអាចលើកកម្ពស់កម្រិតជីវភាពរបស់យើងនៅក្នុងសម័យឌីជីថល។​ ដូច្នេះហើយ នេះគឺជាហេតុផលដែលអក្ខរកម្មឌីជីថលគឺជាចំណេះដឹងដ៏សំខាន់ដែលមនុស្សគ្រប់គ្នានៅក្នុងយុគសម័យឧស្សាហកម្ម ៤.០។


តើអក្ខរកម្មឌីជីថលជាអ្វី?

អក្ខរកម្មឌីជីថលមាននិយមន័យជាច្រើនក្នុងបរិបទផ្សេងៗគ្នា។ បើយោងតាមនិយមន័យដ៏សាមញ្ញ អក្ខរកម្មឌីជីថលគឺជាសមត្ថភាពក្នុងការយល់ដឹង និងការប្រើប្រាស់ព័ត៌មានពីប្រភេទផ្សេងៗនៃប្រភពឌីជីថល។ អក្ខរកម្មឌីជីថលអាចត្រូវបានរួមបញ្ចូលជាមួយនឹងជំនាញមូលដ្ឋាននៃ ICT មួយចំនួនដែលត្រូវបានប្រើប្រាស់ជាមួយនឹងជំនាញឌីជីថល។ យោងទៅតាម គណៈកម្មការនៃសភា និ​ងអ្នកសិក្សានៃសហភាពអឺរ៉ុប បានបែងចែកជំនាញអក្ខរកម្មឌីជីថលជា៥ផ្នែកធំៗ៖


១.​ សមត្ថភាពក្នុងការកំណត់ទីតាំង កំណត់អត្តសញ្ញាណ និងវិភាគព័ត៌មាន។​

២. សមត្ថភាពក្នុងការប្រាស្រ័យទាក់ទង និងការចែករំលែកមាតិកាឌីជីថលដោយប្រើប្រាស់ឧបករណ៍ឌីជីថល និងវេទិកាអនឡាញ។

៣. សមត្ថភាពក្នុងការបង្កើតមាតិការអនឡាញ ដូចជាការបង្កើត និងកែសម្រួលខ្លឹមសារ និងព័ត៌មាន ក៏ដូចជាការយល់ដឺងកម្មសិទ្ធិបញ្ញា និងអាជ្ញាប័ណ្ណ។

៤. សមត្ថភាពក្នុងការការពារសុវត្ថិភាពទិន្នន័យ និងអត្តសញ្ញាណផ្ទាល់ខ្លួននៅលើវេទិការអនឡាញទាំងអស់។

៥. សមត្ថភាពក្នុងការដោះស្រាយបញ្ហាឌីជីថល ការកំណតអត្តសញ្ញាណនៃបញ្ហាទាំងអស់នោះ និងប្រើប្រាស់ឧបករណ៍ និងមធ្យោបាយឌីជីថលត្រឹមត្រូវ។


អក្ខរកម្មឌីជីថល និងសហគ្រិនភាព

ចំណេះដឹងគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សតាំងពីអរិយធម៌បុរាណ។ នៅក្នុងសម័យឌីជីថល​ អក្ខរកម្មឌីជីថលគឺជាចំណេះដឹងមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គល។ នៅក្នុងវិស័យអាជីវកម្ម អក្ខរកម្មឌីជីថលក៏ចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល។ សកម្មភាពសេដ្ឌកិច្ចបែបប្រពៃណីត្រូវបានជំនួសដោយ សេដ្ឋកិច្ចបែបឌីជីថលដែលជាទម្រង់ជឿនលឿន និងស្ទើរតែពឹងផ្អែកទាំងស្រុងលើភាពផ្សារភ្ជាប់គ្នារវាងមនុស្ស បច្ចេកវិទ្យា និងអាជីវកម្ម។ ឌីជីថលអនុញ្ញាតឱ្យសហគ្រិនដែលមានចំណេះដឹងផ្នែកឌីជីថល អាចកែលម្អអាជីវកម្ម និងលើកកម្ពស់អាជីវកម្មរបស់ពួកគេតាមវិធីសាស្រ្តជាច្រើន។​ ឧទាហរណ៍ ការធ្វើពាណិជ្ជកម្មតាមរយះ E-commerce ។ អាជីវកម្មខ្នាតតូច និងមធ្យម​ដែលទើបនឺងចាប់ផ្តើមជាច្រើន​ បានប្រើប្រាស់ប្រព័ន្ធឌីជីថលដូចជា គេហទំព័រពាណិជ្ជកម្ម ប្រព័ន្ធបណ្តាញសង្គមដូចជា Facebook Instagram និង TikTok ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីទៅដល់ទស្សនិកជនទូទាំងពិភពលោក ដោយចំណាយថវិការទាប។ ជាងនេះទៅទៀត អក្ខរកម្មឌីជីថលក៏អាចជួយជម្រុញសហគ្រិនធ្វើនាវានុវត្តន៍ភាពរបស់អាជីវកម្មឲ្យកាន់តែប្រសើរឡើងផងដែរ។ ការធ្វើនវានុវត្តន៍អាជីវកម្មអាស្រ័យទៅលើ​គំនិតច្នៃប្រឌិត​ និងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីចាប់យកឪកាសទីផ្សារ។​ ជាចុងក្រោយ ភាពជាសហគ្រិនល្អក្នុងសេដ្ឋកិច្ចឌីជីថល តម្រូវឱ្យសហគ្រិនមានចំណេះដឹងផ្នែកឌីជីថលចុងក្រោយបង្អស់ ដើម្បីជួយពួកគេដើរទាន់ទីផ្សារបច្ចុប្បន្ន និងជម្រុញឲ្យការគ្រប់គ្រងអាជីវកម្មរបស់ពួកគេមានដំណើរការស្របទៅនឹងបរិបទទីផ្សារថ្មី។ ជាការពិតណាស់ អក្ខរកម្មឌីជីថលមិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែវាជាតម្រូវការដ៏ចាំបាច់បំផុតសម្រាប់បុគ្គលគ្រប់រូប ជាពិសេសសហគ្រិនដែលមានគោលដៅពង្រឹងអាជីវកម្មនៅក្នុងសង្គមឌីជីថលនាពេលបច្ចុប្បន្ន។



******* សង្ខេប និង ដកស្រង់

https://cd-center.org/wp-content/uploads/2019/10/P127_20191018_V1IS6_EN.pdf

https://www.researchgate.net/publication/291334632_Digital_Literacies_Concepts_Policies_and_Practices_Cover_plus_Introduction

https://digital-strategy.ec.europa.eu/en/policies/desi

https://bayrivercollege.ca/benefits-of-digital-skills-in-the-business-world/

https://www2.deloitte.com/mt/en/pages/technology/articles/mt-what-is-digital-economy.html

52 views0 comments