Search

Article Summary Week 30: អត្ថប្រយោជន៍ទាំង៥ នៃលុយឌីជីថល ឬរូបិយប័ណ្ណឌីជីថល (Digital Money)


លុយឌីជីថល ឬរូបិយប័ណ្ណឌីជីថល (Digital Money) គឺជាមធ្យោបាយទូទាត់ដែលមានក្នុងទម្រង់អេឡិចត្រូនិក និងមិនមានលក្ខណៈជាក់លាក់ដូចជារូបិយប័ណ្ណដុល្លារ ឬកាក់នោះទេ។ វាត្រូវបានគណនា និងផ្ទេរតាមប្រព័ន្ធអនឡាញ។ លុយឌីជីថល អាចតំណាងឱ្យរូបិយប័ណ្ណ ដូចជាដុល្លារ ឬអឺរ៉ូជាដើម។ លុយឌីជី ថលខ្លះ ត្រូវបានផ្លាស់ប្តូរពីរូបិយប័ណ្ណមួយទៅរូបិយប័ណ្ណមួយទៀត ដោយប្រើប្រាស់បច្ចេកវិទ្យា ឧបករណ៍ឌីជីថល និងការផ្លាស់ប្តូររូបិយប័ណ្ណតាមរយៈប្រពន្ធ័អ៊ិនធឺណេត ក្នុងករណីខ្លះទៀត អ្នកប្រើប្រាស់អាចប្រើម៉ាស៊ីន ATM ដើម្បីដកសាច់ប្រាក់ផ្ទាល់បានផងដែរ។


១. ការលុបបំបាត់ឈ្មួញកណ្តាល


លុយឌីជីថលបានជួយលុបបំបាត់ឈ្មួញកណ្តាលដែលមានទំនោរគិតប្រាក់កម្រៃជើងសាររបស់ពួកគេ រាល់ពេលប្រើប្រាស់សេវាកម្ម។ លុយឌីជីថលអាចផ្ទេរ ឬទទួលនៅពេលណាក៏បាន ដោយមិនចាំបាច់មានឈ្មួញកណ្តាលណាទាមទារអ្នកឲ្យបង់ប្រាក់ពីលើប្រតិបត្តិការនោះទេ។



២. ចំណាយតិចពីការប្រើប្រាស់លុយឌីជីថល


នៅពេលដែលសាច់ប្រាក់ត្រូវបានផ្ទេររួចរាល់ លុយឌីជីថលនឹងកាត់យកថ្លៃសេវាកម្មក្នុងពេលតែមួយតែម្ដង ហើយពេលខ្លះវាមិនគិតថ្លៃសេវាកម្មនោះឡើយ។ ឧទាហរណ៍ នៅពេលអ្នកចង់ផ្ទេរប្រាក់នៅក្រៅប្រទេស អ្នកចាំបាច់ត្រូវចំណាយលើថ្លៃសេវាកម្ម ប៉ុន្ដែ ការចំណាយនេះអាចត្រូវបានកាត់បន្ថយនៅពេលដែលអ្នកប្រើប្រាស់ជារូបិយប័ណ្ណគ្រីបតូ ហើយនឹងមិនត្រូវការបង់បន្ថែមលើថ្លៃកម្រៃជើងសារទៀតនោះឡើយ។



៣. រក្សាការសម្ងាត់របស់អតិថិជន (Permanence of Records)

Permanence of Records ធ្វើឱ្យអ្នកប្រើប្រាស់មានទំនុកចិត្តខ្ពស់លើការប្រើប្រាស់លុយ​ឌីជីថល និងផ្តល់នូវគណនេយ្យភាព សុវត្ថិភាព និងតម្លាភាព។ លើសពីនេះ វាគ្មានការក្លែង​​ បន្លំ​​​ណាមួយអាចកើតមានឡើងលើប្រពន្ធ័សុវត្ថិភាពនៅក្នុងដំណើរការនៃលុយឌីជីថលនោះឡើយ។


៤. ការរីកចម្រើននៃការប្រើប្រាស់លុយឌីជីថល (Global Reach)



សម្រាប់ការប្រើប្រាស់លុយឌីជីថល អ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការសាច់ប្រាក់បានយ៉ាងងាយស្រួល ទោះបីជាប្រតិបត្តិការសាច់ប្រាក់ឆ្លងប្រទេសក៏ដោយ។ ការប្រើប្រាស់ជាសាច់ប្រាក់អាចនឹងបែងចែកទៅតាមរូបិយប័ណ្ណផ្សេងៗគ្នា អាស្រ័យលើរូបិយប័ណ្ណរបស់ប្រទេសនីមួយៗ។



៥. គ្មានអតិផរណា (No Inflation)


លុយឌីជីថលគឺមិនអាចធ្វើឲ្យមានអតិផរណានោះទេ ពីព្រោះវាមានលក្ខណះដាច់ដោយឡែកពីសាច់ប្រាក់ទូទៅ។ វាមានអត្ថប្រយោជន៍ខ្ពស់សម្រាប់អ្នកប្រើប្រាស់លុយឌីជីថល។ សាច់ប្រាក់​ពិតអាចប្រឈមមុខនឹងបញ្ហាអតិផរណា ដោយសារការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងចំណោមប្រទេសនានា។



******* សង្ខេប និង ដកស្រង់ពីអត្ថបទ

1. By MITCHELL GRANT, Updated September 27, 2021. Reviewed by JULIUS MANSA. Digital Money

2. Soumyaa Rawat, 27 April 2021, Financial Analytics. What is Digital Money? Types, Working, Benefits, & Risks

26 views0 comments