Search

Article Summary Week 3: នីតិសាស្ត្រសំខាន់ៗក្នុងការធ្វើទីផ្សារផលិតផល ឬសេវាកម្ម

រៀបរៀងដោយ លោក អ៊ុន ពុទ្ធារតន៍ការធ្វើនវានុវត្តន៍ដ៏ឆ្នើមមួយតម្រូវឱ្យមានភាពប៉ិនប្រសប់ក្នុងការធ្វីទីផ្សារ


ការធ្វើនវានុវត្តន៍ គឺជាភាពចម្បងមួយដែលត្រូវបានទទួលការយកចិត្តទុកដាក់ ពីគ្រប់ស្ថាប័នស្ទើរតែទាំងអស់។ ដើម្បីសម្រេចបានភាពជោគជ័យពីការធ្វើនវានុវត្តន៍ រាល់ស្ថាប័នទាំងអស់ចាំបាច់ត្រូវដាក់កម្លាំងកាយ និង កម្លាំងចិត្តក៏ដូចជាការវិនិយោគធនធានទៅលើការធ្វើទីផ្សារ ដើម្បីទាញចំណូលបានមកពីវា។ ដោយហេតុនេះហើយទើប យុទ្ធសាស្រ្តធ្វើទីផ្សារបញ្ច្រាស់ទឹក (Upstream marketing) គឺជាចម្លើយដ៏សក្តិសមមួយដែលត្រូវបានរួមបញ្ចូលជាមួយ នឹងដំណើរការអភិវឌ្ឍន៍ផ្នែកនវានុវត្តន៍។ នីតិវិធីក្នុងការធ្វើទីផ្សារផលិតផលឫសេវាកម្មថ្មីៗមានដូចខាងក្រោម៖ ១. កំណត់អត្តសញ្ញាណនូវតម្រូវការរបស់អតិថិជនដែលមិនទាន់មានពីមុនមក ឫ មិនទាន់ត្រូវបានបំពេញក្នុងទីផ្សារ។

២. យល់ដឹងពីឱ្យកាន់តែស៊ីជម្រៅពីចលករសំខាន់ៗដែលជម្រុញឱ្យមានភាពទាក់ទាញរបស់ផលិតផល ឫ សេវាកម្មមួយ។

៣. ប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនពីអត្ថប្រយោជន៍ និង លទ្ធផលពីការធ្វើនវានុវត្តន៍ជាជាងពី មុខងារ និងលក្ខណៈពិសេសរបស់វា។

៤. បង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ទ្រទ្រង់បទពិសោធន៍ប្រើប្រាស់របស់អតិថិជន។ ៥. ប្រើយុទ្ធសាស្រ្តទីផ្សារសមស្របមួយសម្រាប់ការធ្វើនវានុវត្តន៍ និងទាក់ទាញអតិថិជន។ ឧទាហរណ៍ យុទ្ធសាស្រ្ត “4Ps: Price (តម្លៃ), Place (ទីតាំង), Promotion (ផ្សព្វផ្សាយ) and Production (ផលិតកម្ម)” ។


***សង្ខេប និង បកប្រែពីអត្ថបទដើម “Why Great Innovation Needs Great Marketing”


សេវាកម្មដឹកជញ្ជូនអាហារជួយដំណើរការអាជីវកម្ម ​ក្នុងអំឡុងពេលកូវីដ១៩


ដោយសារវិបត្តិកូវីដ១៩ដែលបង្កឱ្យមានការផ្លាស់ប្តូរការរស់នៅថ្មី សេវាកម្មដឹកជញ្ជូនអាហារបន្តរក្សាសន្ទុះពាណិជ្ជកម្មនិងជោគជ័យរបស់ពួកគេដែលជំរុញដោយការភ័យខ្លាចពីជំងឺនិងការកើនឡើងនៃចំនួនអតិថិជនលើប្រព័ន្ធអ៊ិនធើរណេត។ វេទិកាផ្តល់សេវាកម្មដឹកជញ្ជូនអាហារគឺជាបណ្តាញដែលរកចំណូលបានច្រើនបំផុតលើវិស័យម្ហូបអាហារនិងភេសជ្ជៈ ក៏ដូចជាផ្តល់នូវជីវិតសម្រាប់អាជីវកម្មតូចៗជាច្រើន។

លោក រិទ្យា ស៊ីញ ជាអ្នកគ្រប់គ្រងទូទៅនៃភោជនីយដ្ឋានមាតុភូមិ បានមានប្រសាសន៍ថា “អាជីវកម្មរបស់យើងបានធ្លាក់ចុះពី ១០០ភាគរយ មកត្រឹម ៣០ភាគរយប៉ុណ្ណោះ បន្ទាប់ពីការរាតត្បាតនេះមក ដូច្នេះយើងក៏បានសម្រេចចិត្តបិទហាងជាបណ្តោះអាសន្ននៅខែមេសា” ។ មិនយូរប៉ុន្មាន ភោជនីយដ្ឋាននេះត្រូវបានបើកដំណើរការឡើងវិញជាមួយនឹងសេវាកម្មដឹកជញ្ជូនឥតគិតថ្លៃដែលផ្តល់ជូនដោយក្រុមហ៊ុន TADA ។ ជាក់ស្តែង ពួកគេសន្សំសំចៃលើការចំណាយព្រោះពួកគេទទួលបានសេវាកម្មដឹកជញ្ជូនឥតគិតថ្លៃ។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត អតិថិជនរបស់ពួកគេអាចទទួលបានអាហារកាន់តែច្រើនដោយការចំណាយតិច។ ចាប់តាំងពីពេលនោះមក ការបញ្ជាទិញម្ហូបអាហាររបស់គា​ត់បានកើនឡើង ១៥ ភាគរយ។ លោកបានបន្ថែមទៀតថា “ថ្ងៃនេះយើងកំពុងប្រឈមមុខជាមួយកូវីដ១៩ ហើយអ្វីដែលកើតឡើងនៅថ្ងៃបន្ទាប់ គឺយើងមិនអាចដឹងឡើយ។ ដូច្នេះខ្ញុំសូមណែនាំឱ្យយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ ដើម្បីរក្សាអាជីវកម្មឱ្យល្អប្រសើរទោះបីមានអ្វីកើតឡើងក៏ដោយ”។​


***សង្ខេប និង បកប្រែពីអត្ថបទដើម “Food deliveries sustain business during COVID”

6 views0 comments