Search

Article Summary Week 29: អ្វីដែលអ្នកគួរតែយល់ដឹងពីបណ្តាញ Blockchain?

រៀបរៀងដោយ​៖​ ស្រី វត្តនា


Blockchain គឺជាបណ្ដុំស្តុកទុកទិន្នន័យដែលត្រូវបានចែករំលែកក្នុងចំណោមបណ្តាញអ៊ិនធឺណេតដែលមាននៅកន្លែងផ្សេងៗពីគ្នា។ វាអាចរក្សាទុកព័ត៌មានតាមរយៈអេឡិចត្រូនិកក្នុងទម្រង់ជាឌីជីថល និងមានតួនាទីដ៏សំខាន់នៅក្នុងប្រព័ន្ធ cryptocurrency ដូចជា Bitcoinជាដើម ដែលត្រូវបានប្រើសម្រាប់ការរក្សាកំណត់ត្រាប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព។ វាធានានូវភាពច្បាស់លាស់ ទំនុកចិត្ត និងសុវត្ថិភាពក្នុងកាគ្រប់គ្រងទិន្និន័យ។


Blockchain មានសារៈសំខាន់ណាស់សម្រាប់អាជីវកម្ម ដែលពឹងពាក់ដំណើរការលើប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា។ វាធ្វើការបានយ៉ាងល្អសម្រាប់ការចែកចាយព័ត៌មាន ព្រោះវាផ្តល់នូវព័ត៌មានភ្លាមៗ រហ័សទាន់ចិត្ត និងមានតម្លាភាពក្នុងការរក្សាទុកទិន្នន័យបានយ៉ាងសុវត្ថិភាព និងមិនអាចផ្លាស់ប្តូរបាន។ បណ្តាញ Blockchain អាចតាមដានរាល់ការបញ្ជាទិញ ការទូទាត់ គណនី ទ្រព្យសម្បត្តិអាចជារូបី (ផ្ទះ ឡាន សាច់ប្រាក់ ដី) ឬអរូបី (កម្មសិទ្ធិបញ្ញា ប៉ាតង់ កម្មសិទ្ធិបញ្ញា យីហោ) ដែលសឹងតែទាំងអស់នេះត្រូវបានតាមដាន និងប្រតិបត្តិការនៅលើបណ្តាញ Blockchain ដោយគ្មានហានិភ័យខ្ពស់ និងកាត់បន្ថយការចំណាយសម្រាប់អ្នកពាក់ព័ន្ធថែមទៀតផង។


ជាការពិតណាស់ Blockchain បានជួយដោះស្រាយបញ្ហា នៅក្នុងវិស័យហិរញ្ញវត្ថុ​ វិស័យបច្ចេកវិទ្យា និង វិស័យផ្សេងៗទៀតជាច្រើន។ តើអ្នកដឹងទេថា Blockchain ផ្ដល់អត្ថប្រយោជន៏អ្វីខ្លះដល់វិស័យទាំងនោះ?


១. បង្កើនទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់



អ្នកប្រើប្រាស់អាចធានាបានថា ពួកគេកំពុងទទួលបាននូវទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលា ហើយរាល់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេនឹងត្រូវបានចែករំលែកតែជាមួយសមាជិកបណ្តាញ ដែលអ្នកប្រើប្រាស់បានផ្តល់សិទ្ធិឲ្យតែប៉ុណ្ណោះ។ រាល់ទិន្នន័យទាំងអស់របស់អ្នកប្រើប្រាស់ គឺត្រូវបានរក្សាយ៉ាងសម្ងាត់ និងមានសុវត្ថិភាពខ្ពស់ និងរាល់ការប្រតិបត្តិការទាំងអស់គឺត្រូវបានផ្ទៀងផ្ទាត់ និងមិនអាចផ្លាស់ប្តូរបានទេ ព្រោះទិន្នន័យទាំងអស់ត្រូវបានកត់ត្រាទុកជាអចិន្ត្រៃយ៍ និងគ្មាននរណាម្នាក់សូម្បីតែអ្នកគ្រប់គ្រងប្រព័ន្ធ Blockchain ក៏មិនអាចលុបឬកែប្រែប្រតិបត្តិការបានទេ។




២. មានការច្នៃប្រឌិតខ្ពស់




អ្នកដឹកនាំនៅតាមក្រុមហ៊ុនឧស្សាហកម្មជាច្រើនកំពុងស្វែងរក និងអនុវត្តប្រព័ន្ធដែលមានមូលដ្ឋានលើ Blockchain ដើម្បីដោះស្រាយបញ្ហា និងកែលម្អការអនុវត្តដែលមានរយៈពេលយូរ។ ឧទាហរណ៍៖ ការប្រើប្រាស់ Blockchain ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានស្តីពីប្រវត្តិរូបសង្ខេបរបស់បេក្ខជន។ ការសិក្សាជាបានបង្ហាញថា ភាគរយច្រើននៃបេក្ខជនបានក្លែងបន្លំប្រវត្តិរូបសង្ខេបរបស់ពួកគេ ដោយទុកឱ្យអ្នកគ្រប់គ្រងត្រូវចំណាយពេលច្រើនក្នុងការផ្ទៀងផ្ទាត់ព័ត៌មានដោយដៃ។ ប៉ុន្តែ កម្មវិធីខ្លះអាចអនុញ្ញាតឱ្យក្រុមហ៊ុន ដែលចូលរួមដាក់ទិន្នន័យអំពីបុគ្គលរបស់ពួកគេ និងត្រូវបានរក្សាទុកនៅលើប្រពន្ធ័ Blockchain បន្ទាប់មកអ្នកគ្រប់គ្រងអាចចូលប្រើប្រាស់ប្រពន្ធ័ ប្រកបដោយប្រសិទ្ធភាព រហ័ស និងទំនុកចិត្ត។



******* សង្ខេប និង ដកស្រង់ពីអត្ថបទ

What is Blockchain?

Blockchain Explained

Benefits of blockchain technology for business


27 views0 comments