Search

Article Summary Week 26: តើពាណិជ្ជកម្មអេឡិចត្រូនិចផ្តល់អត្ថប្រយោជន៍អ្វីខ្លះក្នុងវិបត្តិកូវីដ១៩?

Updated: Mar 16

រៀបរៀងដោយ​៖​ លី បញ្ញាណុច តើពាណិជ្ជកម្មអេឡិចត្រូនិចផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ទើបបានធ្វើឲ្យវាមានការរីកចម្រើនយ៉ាងខ្លាំងបែបនេះក្នុងកំឡុងវិបត្តិកូវីដ១៩?

ដូចដែលអត្ថបទទី២៥​បានពន្យល់ត្រួសៗអំពីទិដ្ឋភាពទូទៅនៃទីផ្សារពាណិជ្ជកម្ម

អេឡិចត្រូនិក គំរូអាជីវកម្មសំខាន់ទាំង៦របស់វា និងមុខងារទាំង៣នៃការគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិចរួចមក ​ តើអ្នកធ្លាប់ឆ្ងល់ទេថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ អាជីវកម្មមួយចំនួនធំបានផ្លាស់ពីទម្លាប់ប្រពៃណីរបស់ខ្លួនដែលធ្លាប់លក់តាមកន្លែង ទៅជាការផ្តល់ជូន

អតិថិជនតាមប្រព័ន្ធអ៊ីនធឺណែតបានយ៉ាងងាយស្រួល និងឆាប់រហ័សបែបនេះ? ដោយសារតែអតិថិជនត្រូវអនុវត្តបទប្បញ្ញត្តិកូវីដ១៩ និងរក្សាគម្លាតរាល់ពេលទៅដល់ហាងផ្ទាល់ ដែលអតិថិជនមិនអាចទិញដូរបានងាយស្រួលដូចមុន ដែលជាហេតុធ្វើឲ្យអាជីវកម្មបែបប្រពៃណីខ្លះបានទទួលរងនូវការក្ស័យធនមិនតិចនោះទេ។​ ដោយហេតុនេះ យើងនឹងលើកយកអត្ថប្រយោជន៍ ២សំខាន់ទៅដល់អាជីវកម្ម​ និងអតិថិជន ដែលនាំឲ្យពាណិជ្ជកម្មអេឡិចត្រូនិចរីកចម្រើនយ៉ាងខ្លាំង៖

អាជីវកម្ម:

១. ពង្រីកភាពច្នៃប្រឌិតនៃអាជីវកម្ម

អាជីវកម្មអាចសិក្សាថាតើទំនិញណាមួយលក់ដាច់ជាងគេ។ ស្របពេលនោះ អាជីវកម្មទាំងនោះអាចចាប់ផ្តើមផ្លាស់ប្តូរគំរូអាជីវកម្មថ្មីអាស្រ័យតាមការចូលចិត្តរបស់អតិថិជន ដើម្បីពង្រឹងទីផ្សារថ្មីរបស់ខ្លួនឲ្យកាន់តែរីកចម្រើនជាងមុន។ ជាក់ស្តែង យុវវ័យភាគច្រើន ប្រើប្រាស់ Spotify និង Apple Music ដែលជាផលិតផលឌីជីថលកំពុងតែដាក់លក់តាមប្រព័ន្ធអ៊ីនធឺណែត។ ក្រុមហ៊ុនទាំងពីរនេះកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ដែលអតិថិជនអាចស្តាប់បទចម្រៀងបានដោយគ្មានដែនកំណត់។

២.ចំណូលច្រើនជាងចំណាយ៖ អាជីវកម្មមិនចាំបាច់ចំណាយលើថ្លៃជួលកន្លែង និងបុគ្គលិកមើលការខុសត្រូវនោះទេ។ លើសពីនេះ ទីផ្សារអនឡាញដំណើរការបាន២៤ម៉ោង រីឯដំណើរនៃប្រតិបត្តិការរវាងអតិថិជន​ និងក្រុមហ៊ុនក៏ងាយស្រួល ដោយគ្រាន់តែប្រើប្រាស់គេហទំព័រកណ្តាលសម្រាប់ទំនាក់ទំនង ដូចជា FoodPanda Amazon និង Shein។ល។

៣​. អាជីវកម្មតាមដានភស្តុភារបស់ខ្លួនបានល្អិតល្អន់៖ យើងអាចនិយាយបានថា​ ទីផ្សារឌីជីថលបានធ្វើឲ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកទទួលបានជោគជ័យ​ជាបន្តបន្ទាប់ ព្រោះពួកគេអាចប្រមូលទិន្នន័យដោយស្វ័យប្រវត្តិបានយ៉ាងឆាប់រហ័ស។​​​​​​​​​​​​​​​​​​​​​​​​ តួយ៉ាង ក្រុមហ៊ុនភ័ស្តុភារទាំងនោះបានសម្រួលដល់ការដឹកជញ្ជូនផលិតផល និងសេវាកម្មពីគោលដៅមួយទៅគោលដៅមួយទៀត ដោយសន្សំសំចៃពេលវេលាសម្រាប់ភាគីទាំងពីរ។ អតិថិជន៖

1. ការដឹកជញ្ជូនមានភាពងាយស្រួល៖ គ្រាន់តែចុចប៊ូតុងមួយខ្វាច់ នោះផលិតផលរបស់អតិថិជននឹងទៅដល់​មាត់ទ្វាររបស់ពួកគេភ្លាម។ ជាពិសេស អតិថិជនមិនចាំបាច់ចំណាយសាច់ប្រាក់ តម្រង់ជួរដើម្បីចូលទិញនោះទេ ដែលជាកត្តាសំខាន់មួយដែលធ្វើឲ្យអត្រានៃទីផ្សារអនឡាញរីកដុះដាលឥតឈប់ឈរក្នុងកំឡុងពេលកូវីដនេះ។

2. អំណាចទិញរបស់អ្នកប្រើប្រាស់៖ អតិថិជនតែងប្រៀបធៀបតម្លៃនៃផលិតផលមួយ ពីហាងមួយទៅហាងមួយផ្សេងទៀតតាមលទ្ធភាពនៃការចំណាយរបស់ពួកគេ។ មិនតែប៉ុណ្ណោះ អតិថិជនមានទំនុកចិត្តទៅលើផលិតផលអនឡាញ ​ ព្រោះគេហទំព័រលក់ទំនិញទាំងនោះតែងភ្ជាប់មកជាមួយព័ត៌មានលម្អិតនៃផលិតផលនីមួយៗ ដើម្បីឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសរើសរបស់ទៅតាមចំណង់ចំណូលរៀងខ្លួន។

3. ជម្រើសច្រើននៃផលិតផល៖ ពេលខ្លះអតិថិជនមិនពេញចិត្តផលិតផលក្នុងស្រុក ឬរបស់ខ្លះមិនមានទាល់តែសោះនៅក្នុងទីផ្សារក្នុងស្រុក។ ដោយហេតុនេះទើប​អតិថិជនបានបញ្ជាទិញតាមអនឡាញ ព្រោះពួកគេមានជម្រើសក្នុងការស្វែងរកផលិតផលដោយចូលទៅកាន់គេហទំព័រ និងបញ្ជាទិភ្លាមៗតែម្តង។

​ ***សង្ខេប និងដកស្រង់ពីអត្ថបទ***

Importance of E-commerce During the Pandemic and Beyond

Advantages and Disadvantages of E-Commerce

31 views0 comments