Search

Article Summary Week 22 : ៥ ចំណុចសំខាន់ៗក្នុងការបែងចែកធនធាន សម្រាប់អ្នកគ្រប់គ្រង

រៀបរៀងដោយ : អាយ នរមល្លិកា

ការបែងចែកធនធានគឺជាផែនការមួយ ដ៏សំខាន់សម្រាប់ អ្នកដែលជាអ្នកគ្រប់គ្រង ដោយពួកគេមានគោលបំណង ក្នុងការប្រើប្រាស់ធនធានមនុស្ស ដែលគេមាននៅក្នុង គម្រោងណាមួយ។ សម្រាប់ពាក្យធនធាននៅក្នុងខណៈ​ ​ពេលនេះ ពួកយើងអាចរាប់បញ្ចូលតាំងពីមនុស្សដែលអ្នក កំពុងធ្វើការជាមួយ និងឧបករណ៍ដែលពួកគេកំពុង​ ប្រើដើម្បីបំពេញភារកិច្ចរបស់ពួកគេចំពោះសម្ភារៈ និង ការផ្គត់ផ្គង់ផ្សេងទៀតដែលអ្នកត្រូវការ ​សូម្បីតែគេហ​ ទំព័រដែលអ្នកកំពុងប្រើដើម្បីសម្រេចគម្រោងទាំងអស់នេះសុទ្ធសឹងតែជាធនធានទាំងអស់។

១) ការយល់ដឹងពីទំហំនៃគម្រោងការរបស់ខ្លួន៖

មុននឹងអ្នកគ្រប់គ្រងអាចរៀបចំ ឬធ្វើការបែងចែកធនធាន ពួកគេត្រូវដឹងថា តេីគម្រោងមួយនោះវាជាគម្រោងធំ ឬតូច ហេីយចាំបាច់ត្រូវដឹងថាវាចំណាយប៉ុន្មាននៅក្នុងការសម្រេចគម្រោងមួយនោះ? នៅពេលដែលអ្នកបានឆ្លើយសំណួរទាំងនោះរួចហើយអ្នកអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវអំពីធនធានដែល អ្នកត្រូវការ ចាំបាច់ដើម្បីបញ្ចប់គម្រោងការ។

២)ការកំណត់អត្តសញ្ញាណធនធានរបស់ខ្លួន៖

អ្នកត្រូវមើលថាតើអ្នកណាដែលទំនេរនាពេលបច្ចុប្បន្ននេះ ឧបករណ៍អ្វីដែលអ្នកនឹងត្រូវការប្រើប្រាស់ ហើយថាតើអ្នក នឹងត្រូវការអ្វីខ្លះទៀតសម្រាប់គម្រោងនេះ ហើយថាតើនៅ កន្លែងរបស់អ្នកមានដែរឬទេ?

មុនពេលអ្នកអាចបែងចែកធនធាន អ្នកត្រូវតែមានវា។ ដូច្នេះ ធ្វើបញ្ជីមួយដោយប្រើលក្ខណៈវិនិច្ឆ័យខាងលើ ហើយបន្ទាប់មកត្រូវប្រាកដថាវាសមនឹងថវិកាដែលបានបែងចែកសម្រាប់គម្រោងការ។

៣)ហាមពន្យារពេល៖ ​អ្នកគឺជាអ្នកគ្រប់គ្រងគម្រោង។ គម្រោងអាចជោគជ័យ ឬបរាជ័យគឺរំពឹងទៅលើផែនការរបស់អ្នក។ ការបែងចែក ធនធានគឺមិនខុសគ្នានោះទេ។ ការ​រង់ចាំអាចបណ្ដាល ឱ្យមានភាព​មិន​ប្រក្រតី​មាន​ន័យ​ថា​អ្នកមិនត្រូវបង្អែរបង្អង់ ក្នុងការបែងចែកធនធាននោះទេ។ ដោយសារតែការបែង ចែកធនធាន​អ្នកអាចនឹងរកឃេីញនៅបញ្ហាមួយចំនួនដែល អ្នក​ នឹងជួបនៅពេលអនាគត។ ដូច្នេះ វាអាចជួយឲ្យអ្នករក​ ដំណោះស្រាយទប់ទល់នឹងបញ្ហាទាំងអស់នោះបាន​។

៤)ការគិតជារួម៖

អ្វីដែលអ្នកត្រូវដឹងជានិច្ចគឺស្ថានភាពនៃធនធានរបស់អ្នក។ ឧទាហរណ៍ តើ​ក្រុមការងារ​របស់​អ្នក​បានទៅ​វិស្សមកាល នៅពេលនា​​ខ្លះ តើ​ពួក​គេ​ឈឺ​ឬ​អត់? ព្រមទាំង តើពេល ណាអ្នកត្រូវបង់ថ្លៃជួលសម្រាប់ទីតាំង ឬឧបករណ៍ជា ដើម។ កុំមេីលរំលងព័ត៌មានលម្អិតទាំងនេះអោយសោះ ព្រោះដោយសារការមើលរំលង់ព័ត៌មានទាំងនេះអាចធ្វើឱ្យមានការរាំងស្ទះ ក្នុងដំណើរការគម្រោងបាន។

៥)ការតាមដានពេលវេលា៖

អ្នកតែងតែចង់តាមដានយ៉ាងដិតដល់នូវពេលវេលាធ្វើការ របស់ក្រុមការងាររបស់អ្នក និងតាមដានទៅលេីលទ្ធផល ការងារ របស់ពួកគេ។

វា​ជា​ការងារ​របស់​អ្នកដែលជាអ្នកគ្រប់គ្រង​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​កិច្ចការ​ដែលបានដាក់អោយក្រុមការងាររបស់អ្នក​​ត្រូវ​បាន​បញ្ចប់​ក្នុង​មួយ​ថ្ងៃដូចដែលបានកំណត់​មិន​ប្រើ​ពេល​មួយ​សប្តាហ៍។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវតែតាមដានបន្ទុក ការងាររបស់ក្រុមការងាររបស់អ្នក។ ហេីយវាអាចទាមទារ ឧបករណ៍ប្រើប្រាស់ ឬបច្ចេកវិទ្យាមួយចំនួនដើម្បីផ្តល់ឱ្យ អ្នកនូវទិន្នន័យពេលវេលាជាក់ស្តែងដែលប្រមូលបាន ដែល អ្នកនិងក្រុមការងាររបស់អ្នករអាចមើលនិងកំណត់ពេលវេលាការងារនៅពេលខាងមុខមុនបាទ។


***សង្ខេប និងដកស្រង់ពីអត្ថបទ​ "12 Resource Allocation Tips for Managers"


70 views0 comments