Search

Article Summary Week 21: និន្នាការទីផ្សារឌីជីថលសំខាន់ៗសម្រាប់អាជីវកម្មខ្នាតតូច

រៀបរៀងដោយ : វង្ស ស៊ីវអុីង


ប្រេនម៉ាកល្បីៗសព្វថ្ងៃចូលចិត្តភាពជឿនលឿន​ ដោយសារតែការប្រែប្រួលថ្មីដែលវាបានផ្តល់ឲ្យ។​នេះជាចំណេះដឹង និងវិធីសាស្ត្រផ្នែកហិរញ្ញវត្ថុ។ ខាងក្រោមនេះ គឺជានិន្នាការទីផ្សារឌីជីថលសំខាន់ៗចំនួន៦ចំណុច សម្រាប់អាជីវកម្មខ្នាតតូចគ្រប់រូបគួរតែយល់ដឹង៖


១.​ ការប្រើប្រាស់អេអាយ(Artificial Intelligence) ជាគុណប្រយោជន៍ដល់អាជីវកម្ម នៅក្នុងគោលបំណងមួយគឺ ផ្តល់នូវចំណេះដឹងបន្ថែមទៅលើអាកប្បកិរិយារបស់អតិថិជន និងព៌ត័មានពិតប្រាកដសម្រាប់ដំណើរការទៅមុខឲ្យមានភាពប្រសើរជាងមុន។


២​. ការឡាយវ៍ដោយផ្ទាល់(Live)នៅតាមបណ្តាញសង្គមដូចជា Facebook និង Instagram គឺជាវិធីសាស្ត្រដ៍អស្ចារ្យមួយ សម្រាប់អាជីវករក្នុងការផ្សព្វផ្សាយអោយអតិថិជនបានស្គាល់ និងបង្កើតទំនាក់ទំនងល្អ និងជិតស្និទ្ទមួយជាមួយអតិថិជន។ ការសហការមួយនឹងអតិថិជន អាចជំរុញភាពជាក់ស្តែងនៃអាជីវកម្ម ទៅលើការកសាងទំនុកចិត្តរបស់អតិថិជន ដែលជាកត្តាជំរុញអោយអតិថិជនដែលធ្លាប់ជាវផលិតផលត្រលប់មកជាវផលិតផលបន្តទៀត។



៣. ប្រព័ន្ធសង្គមអនឡាញ បានក្លាយជាជំនួយការក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មកម្រិតខ្ពស់។ បណ្តាញសង្គមFacebook​​​​​​ និង Instagram អាចជួយអាជីវករក្នុងការចាប់ផ្តើម។ នៅពេលដែលអាជីវករបានចែករំលែកផលិតផលជាបន្តបន្ទាប់ ការទាក់ទាញអតិថិជន និងអ្នកគាំទ្រកាន់តែមានភាពងាយស្រួលឡើង។ ការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ អនុញ្ញាតអោយអាជីវករស្វែងយល់ពីសេដ្ឋកិច្ចរបស់អតិថិជន និងអាចប្រើប្រាស់ហាស៍ថេក (Hashtags) ដើម្បីពង្រីកបរិវេណចែករំលែករបស់ខ្លួនផងដែរ។


៤. ប្រើប្រាស់ការចែករំលែក Stories នៅលើបណ្តា-ញសង្គម ដើម្បីអាចផ្សព្វផ្សាយទៅដល់មនុស្សជាច្រើន។ អាជីវករអាចសរសេរជាBlog ការស្ទង់មតិ ឬការឡាយវ៍ដោយផ្ទាល់ ជាដើម។ វិធីមួយដែលទាក់ទាញអតិថិជនបាននោះគឺ ការបង្កើតទំនាក់ទំនងជាមួយនឹងពួកគាត់ ដែលអាចអោយអាជីវករស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគាត់ និងឧបសគ្គ ឬ បញ្ហាប្រឈម[A1] ដែលពួកគាត់ជួបប្រទះ។



៥. Geofencingគឺជាកម្មវិធីប្រូក្រាមមួយដែលបញ្ជូន Notification ឬ​ Pop up ទៅកាន់បុគ្គលដែលនៅក្នុងបរិវេណតំបន់ជាក់លាក់ណាមួយ។ នេះជាយុទ្ទសាស្ត្រដ៏មានឥទ្ធិពលមួយដែលអាចទាក់ទាញអតិថិជន ពឹងផ្អែកទៅលើទីតាំងភូមិសាស្ត្ររបស់ពួកគេ។ ប្រសិនបើអាជីវកម្មរបស់អ្នកនៅកន្លែងដែលមានមនុស្សច្រើន Geofencing គឺជាជម្រើសដ៏ល្អបំផុត។




៦. ជំហានដំបូង ក្រុមហ៊ុនត្រូវផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយនៅក្នុងតំបន់ជិតៗ អាចជាយុទ្ធសាស្ត្រពាណិជ្ជកម្មកម្រិតខ្ពស់មួយ ដែលមានផលិតភាពដល់ការវិនិយោគទុនឯករាជ្យ មុននឹងឈានទៅដល់ការផ្សព្វផ្សាយទូទាំងពិភពលោក។ អាជីវករគប្បីស្វែងយល់អំពីគម្រូទាំងនោះ និងអនុវត្តន៍វិធីសាស្ត្រថ្មីៗ ដើម្បីដឹងថាអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ។


***សង្ខេប និងដកស្រង់ពីអត្ថបទ “6 Essential Digital Marketing Trends for Small Businesses”

[A1]ឧបសគ្គ ឬ បញ្ហាប្រឈម

35 views0 comments