Search

Article Summary Week 20: មូលដ្ឋានគ្រឹះទាំង ៨ នៃការធ្វើនវានុវត្តន៍

រៀបរៀងដោយ : អ៊ុន ពុទ្ធារតន៍


ជាការពិតណាស់ បើនិយាយពីការធ្វើនវានុវត្តន៍គឺពុំមានរូបមន្តណាដែល អាចយកមកអនុវត្តន៍ទៅដោយភាពជោគជ័យនោះទេ។ ហេតុនេះហើយវាតម្រូវឲ្យយើងចាំបាច់ត្រូវឆ្លើយសំណួរសំខាន់ទាំង៨ ដែលជាមូលដ្ឋានគ្រឹះក្នុងការចាប់ផ្តើមធ្វើនវានុវត្តន៍ ៖

. ការជម្រុញទឹកចិត្តតើអ្នកគិតថាដំណើរនៃការលូតលាស់ដោយការធ្វើនវានុវត្តន៍មានសារៈសំខាន់ដែរឬទេ? តើអ្នកមានគោលដៅច្បាស់លាស់ណាមួយដែលអាចយកមកគាំទ្របញ្ហាដែលបានលើកឡើងមកនេះដែរឬទេ? ការកំណត់គោលដៅជាក់លាក់មួយ ជាពិសេសប្រសិនបើមានតួរលេខអាចវាស់វែងបានគឺជាវិធីល្អមួយក្នុងការសម្រេចឲ្យដល់កម្មវត្ថុដោយភាពប្រាកដនិយម។

២. ការជ្រើសរើស៖ តើអ្នកធ្វើការវិនិយោគធនធានទៅលើការចាប់ផ្តើមគំនិតថ្មីៗដែលតម្រូវឲ្យប្រើប្រាស់ពេលវេលា និងថវិកាគួបផ្សំទៅដោយហានិភ័យខ្ពស់ ដើម្បីទទួលបានភាពជោគជ័យដែរឬទេ? ៣. ការរុករកថ្មី៖ តើអ្នកមានការយល់ដឹងពីការធ្វើអាជីវកម្ម ទីផ្សារ និង បច្ចេកវិទ្យាដែលជាឧបករណ៍អាចឈានទៅកាន់ការផ្តល់គុណតម្លៃមួយដ៏ជោគជ័យដែរឬទេ? ការរុករក គឺ​ជាធាតុមួយយ៉ាងសំខាន់ក្នុងការកែប្រែមុខមាត់ទីផ្សារ ដើម្បីឲ្យអតិថិជនទទួលបានរបស់ថ្មីៗពីវា។

៤. ការវិវត្តន៍៖ តើអ្នកបង្កើតគំរូអាជីវកម្មថ្មីៗដែលអាចជួយធានាបាននូវប្រភពប្រាក់ចំណេញ ក៏ដូចជាអាចពង្រីកទៅមុខឲ្យកាន់តែប្រសើរដែរឬទេ? គំរូអាជីវកម្មណាក៏ដោយពុំមានស្ថេរភាពគង់វង្សបានយូរអង្វែងឡើយ បើសិនជាយើងមិនធ្វើការវិវត្តន៍វាឲ្យសមស្របទៅនឹងស្ថានភាពទីផ្សារ និងបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្ននេះ។

៥. ការធ្វើសន្ទុះ៖ តើអ្នកយកជំនះលើដៃគូប្រជែងអាជីវកម្មរបស់អ្នកដោយធ្វើការអភិវឌ្ឍន៍ និងបង្កើតនវានុវត្តនភាពប្រកបទៅដោយភាពឆាប់រហ័សដែរឬទេ?


៦. ការពង្រីក៖ តើអ្នកបញ្ចេញការបង្កើតថ្មីៗនៅក្នុងមាត្រដ្ឋានមួយសមស្របនៅក្នុងទីផ្សារ និងវិស័យត្រឹមត្រូវដែរឬទេ? គំនិតអាជីវកម្មមួយចំនួន ដូចជាការលក់របស់ប្រណិត និង​កម្មវិធីប្រើប្រាស់លើទូរស័ព្ទជាដើម គឺមានទីផ្សារតូចចង្អៀត ដែលអាចមានសក្តានុពលក្នុងការពង្រីកឲ្យកាន់តែធំជាងមុនបន្ថែម។

៧. ការពង្រីកបន្ថែម៖ តើអ្នកអាចសម្រេចភាពជោគជ័យបានដោយបង្កើត និងពឹងផ្អែកទៅលើបណ្តាញខាងក្រៅដែរឬទេ? នៅក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ យើងសង្កេតឃើញថា នៅគ្រប់វិស័យឧស្សាហកម្មស្ទើរតែទាំងអស់ទាមទារឲ្យមានការពឹងផ្អែកពីប្រភពខាងក្រៅ ដើម្បី ប្រមូលយកធនធានមនុស្សដែលមានទេពកោសល្យ។

៨. ការធ្វើចលនា៖ តើអ្នក និងមនុស្សជុំវិញខ្លួនរបស់អ្នកមានឆន្ទៈដើម្បីធ្វើនវានុវត្តន៍ម្តងហើយម្តងទៀតដែរឬទេ? ការធ្វើនវានុវត្តន៍គឺពុំមានទីបញ្ចប់ឡើយ។ ជាក់ស្តែង វាតម្រូវឲ្យមានការជំរុញលើកទឹកចិត្ត និងកំណត់ទិសដៅច្បាស់លាស់ដើម្បីដើរទៅមុខ។ ក្រុមហ៊ុនខ្នាតធំៗជាច្រើន មិនមែនអាចក្លាយខ្លួនទៅជាអ្នកនាំមុខខាងផ្នែកនវានុវត្តន៍បានយ៉ាងងាយស្រួលនោះទេ ដោយសារតែមានកត្តាមួយចំនួនដូចជា កត្តាវប្បធម៌ និង កត្តាមិនកែទម្លាប់ចាស់ៗជាដើម។ សម្រាប់ក្រុមហ៊ុនដែលហ៊ានសាកល្បងចាប់យកគំនិតថ្មីៗគឺ ភាគច្រើនត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីកសាង។ ដូច្នេះហើយ រាល់ម្ចាស់អាជីវកម្មទាំងឡាយណាដែលចង់ធ្វើនវានុវត្តន៍ត្រូវចាំបាច់យល់ដឹងឲ្យស៊ីជម្រៅអំពីកត្តាផ្សេងៗដែលតម្រូវឲ្យមានការត្រិះរិះពិចារណាដូចដែលបានពិភាក្សានៅក្នុងអត្ថបទមួយនេះ។


*** សង្ខេប និងដកស្រង់ពីអត្ថបទ “The eight essentials of innovation”

***រូបភាពប្រភពមកពី unsphlash.com

47 views0 comments