Search

Article Summary Week 19: ៥ចំណុចសំខាន់ៗដែលអាចធ្វើឱ្យគុណភាពសេវាកម្មកាន់តែប្រសើរឡើង

រៀបរៀងដោយ :អាយ នរមល្លិកា


យោងទៅតាមរយៈការសិក្សារបស់សណ្ឋាគារម៉ារីត​ (Marriott) នៅទីក្រុងឈីកាហ្គោ (Chicago) ពួកគេបានរកឃើញថា ​អតិថិជនបានវិនិច្ឆ័យទៅលើសេវាកម្មរបស់ក្រុមហ៊ុនដោយផ្អែកលើប្រាំចំណុចសំខាន់ៗ ដូចជា​៖


១. ភាពជាក់ស្តែងរបស់ក្រុមហ៊ុន


«សំដៅទៅលើរូបរាង និងរចនាបថនៃ​សម្ភារៈ​​បរិក្ខារ និងឧបករណ៍ប្រើប្រាស់នានានៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះ ភាពជាក់ស្តែងមួយចំនួន​រួមមាន បុគ្គលិកលក្ខណៈរបស់ បុគ្គលិក​ និងការប្រើប្រាស់ប្រាស្រ័យទាក់ទងគ្នារវាងបុគ្គលិក និងអតិថិជនផងដែរ។»


២. ការផ្តល់ទំនុកចិត្តរបស់ក្រុមហ៊ុន



«សំដៅទៅលើសមត្ថភាពក្នុងការផ្ដល់អោយនូវសេវាកម្មដែលបានសន្យាជាមួយនឹងអតិថិជន ដោយមានទំនុកចិត្ត និងភាពត្រឹមត្រូវ។»


៣. ការឆ្លើយតបដោយឆាប់រហ័សទាន់ចិត្តទៅ នឹងសំណើ ​របស់អតិថិជន


«សំដៅទៅលើការបង្ហាញនូវឆន្ទៈ និងភាពរីករាយក្នុងការជួយសម្រួលដល់អតិថិជនជាមួយនឹងសំណើរបស់ពួកគេទាំងអស់ព្រមទាំងការផ្តល់សេវាកម្មរហ័សទាន់ចិត្តផងដែរ។»


៤. ភាពច្បាស់លាស់របស់បុគ្គលិក



«សំដៅទៅលើចំណេះដឹងរបស់បុគ្គលិកចំពោះសេវាកម្ម និងផលិត​ផលរបស់​ក្រុមហ៊ុន។ មិនតែប៉ុណ្ណោះ បុគ្គលិកក៏ត្រូវមានភាពទន់ភ្លន់ក្នុង​ការសន្ទនាជាមួយនឹងអតិថិជន ដើម្បីអោយអតិថិជនមានទំនុកចិត្ត និងភាពជឿជាក់​ទៅលើសេវាកម្ម និងផលិត​ផលរបស់ក្រុមហ៊ុនបាន។»


៥. ការយកចិត្តទុកដាក់ទៅលើអតិថិជន


«សំដៅទៅលើការផ្តល់ភាពថែទាំ និងការយកចិត្តទុកដាក់ចំពោះអតិថិជនទៅលើតម្រូវការបស់ពួកគេ។»

វាពិតជាសំខាន់ណាស់នៅក្នុងវិស័យអាជីវកម្មចំពោះការយល់ដឹងអំពី អ្វីទៅដែលអតិថិជនចង់បាន បន្ទាប់ពីការទិញ ឬប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា តើក្រុមហ៊ុននិមួយៗនឹងធ្វើយ៉ាងណា ដើម្បីបំពេញនូវតម្រូវការដែលអតិថិជនចង់បាន? ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាកម្មរបស់អតិថិជន ក្រុមហ៊ុនត្រូវមានបុគ្គលិកលក្ខណៈមួយចំនួនដូចជា៖

· ក្រុមហ៊ុនត្រូវមានការ​កំណត់តួនាទីរបស់បុគ្គលិកម្នាក់ៗឲ្យបាន​ច្បាស់លាស់ ដើម្បីឲ្យមានភាព ងាយស្រួលក្នុងការផ្តល់សេវាកម្ម។

· ក្រុមហ៊ុនត្រូវមានការ​យល់ដឹងពីទេពកោសល្យរបស់បុគ្គលិកម្នាក់ៗឲ្យបាន​ច្បាស់លាស់ ដើម្បីឲ្យ មានភាពងាយស្រួលក្នុងការផ្តល់ភារកិច្ច។

· ក្រុមហ៊ុនត្រូវផ្តោត ឬសង្កត់ធ្ងន់លើផ្នែកសេវាកម្មដើម្បីបំពេញតម្រូវការរបស់​អតិថិជន។

· ក្រុមហ៊ុនត្រូវធ្វើអោយអតិថិជនមាន​ភាពជឿជាក់​ទៅលើសេវាកម្មរបស់ក្រុមហ៊ុន។

· ក្រុមផ្នែកសេវាកម្មត្រូវតែពូកែស្រាយរាល់បញ្ហាដែលអតិថិជនជួបប្រទះ។


***សង្ខេប និងដកស្រង់ពីអត្ថបទFive Imperatives for Improving Service Quality"

20 views0 comments