Search

Article Summary Week 18: ចំណុចសំខាន់ៗដែលអាចបង្កជាផលប៉ះពាល់ដល់អាជីវកម្ម

Updated: Oct 27, 2021

រៀបរៀងដោយ វង្ស ស៊ីវអ៊ីង


ចំណុច៥យ៉ាងដែលយើងគួរតែចៀសវាង ដើម្បីកុំឲ្យទីផ្សារនាំចូលផលិតផលមានការធ្លាក់ចុះ

ការធ្លាក់ចុះនៃការនាំចូលផលិតផលទៅក្នុងទីផ្សារ អាចបណ្តាលមកពីមូលហេតុ៥យ៉ាងដូចជា៖

· ការផ្តោតសំខាន់ខ្លាំងទៅលើយុទ្ធសាស្ត្រនៃការលក់ ដោយភ្លេចពីគោលបំណងនៃការលក់ពិតប្រាកដ។

· ទស្សនៈរយៈពេលខ្លីទៅលើប្រាក់ចំណូលរយៈពេលខ្លី។

· លើកតម្កើងនិន្នាការណាមួយ ឬអ្វីដែលមានការទាក់ទាញខ្លាំងនៅលើបណ្តាញសង្គមនានា។

· ការគិតពីទិន្នន័យធំ (Big Data)ច្រើនជាង ទិន្នន័យឆ្លាតវៃ (Smart Data)។

· អ្នកផ្សព្វផ្សាយទំនិញទៅក្នុងទីផ្សារអសមត្ថភាពក្នុងការសិក្សា និងស្វែងយល់ពីស្ថានភាពរបស់អតិថិជន។

ផ្អែកតាមការបកស្រាយរបស់អ្នកជំនាញជាច្រើន ក្រុមហ៊ុនមួយចំនួនដូចជា Postmates P&G Clorox Aviation និងAirbnb សុទ្ធសឹងតែពុំមានភាពលេចធ្លោក្នុងស្ថានភាពកូវីត-១៩នេះឡើយ ដោយសារតែគុណតម្លៃ និងការដឹកនាំ ព្រមទាំងសារទៅដល់អតិថិជនកាលពីមុន ត្រូវបានភ្ជាប់ទៅនឹងអ្វីដែលមានសភាពធំជាងអ្វីដែលពួកគាត់អាចគ្រប់គ្រងបាន។


គោលការណ៍ABCDEនៃការបង្កើតថ្មី

នៅក្នុងអត្ថបទ”The ABCDE of Marketing Re-Invented” របស់លោក Rishad Tobaccawala បានបកស្រាយពីការអភិវឌ្ឍន៍គោលការណ៍លើ​ របៀបដែលការស្វែងយល់ពីទីផ្សារត្រូវបានផ្លាស់ប្តូរ និងការដែលវាកំពុងតែត្រូវបានផ្លាស់ប្តូរនាពេលអនាគត។

អ្នករៀបចំបណ្តាញសង្គមសប្តាហ៍ពិភពលោក បានលើកឡើងនូវសំនួរមួយចំនួន ដែលតំណាងអោយចំណុចសំខាន់ៗទាក់ទងទៅនឹងគោលការណ៍ABCDEនៃការបង្កើតថ្មី ដែលអាជីវករ ឬសហគ្រិនគួរតែយកចិត្តទុកដាក់ ក៏ដូចជាសួរខ្លួនឯង ដើម្បីកែប្រែចំណុចខ្វះខាតដែលមាននៅក្នុងអាជីវកម្មរបស់ខ្លួន។

១. A (Audience) អ្នកចូលរួម៖ តើយើងអាចគិតពីអ្នកដោយមិនមែនជាអតិថិជន ឬអ្នកប្រើប្រាស់បានយ៉ាងដូចម្តេច?

២.​ B (Brand) យីហោ៖តើបទពិសោធន៍ និងគោលបំណង មានឥទ្ធិពលលើយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនយ៉ាងដូចម្តេច?

៣. C (Content) មាតិកា៖ តើមានគន្លឹះអ្វីខ្លះដែលអាចអោយយើងជ្រៀតចូលទៅក្នុងទីផ្សារ លើបណ្តាញសង្គមដូចជា TikTok ឬIG Reels?

៤. D (Data) ទិន្នន័យ៖ តើយើងអាចផ្តោតសំខាន់លើគុណភាព និងបរិមាណបានយ៉ាងដូចម្តេច?

៥. E (Company) ក្រុមហ៊ុន៖ តើយើងអាចផ្តល់សិទ្ធិ និងបំផុសគំនិតជាអ្នកដឹកនាំដល់បុគ្គលិកនៅក្នុងក្រុមហ៊ុនបានយ៉ាងដូចម្តេច?

ការសួរនូវសំនួរទាំងអស់នេះ អាចអោយអាជីវករស្វែងយល់កាន់តែច្បាស់អំពីទីផ្សារបច្ចុប្បន្ន ព្រមទាំងអ្វីដែលគួរបង្កើតថ្មី ឬអ្វីដែលគួរតែបង្កើតឡើងវិញ។



***សង្ខេប និងដកស្រង់ពីអត្ថបទ “How should we reinvent the way we do marketing?”

រូបភាព៖ រូបភាពទី១រូបភាពទី២

28 views0 comments