Search

Article Summary Week 17: សារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុ

Updated: Oct 20, 2021

រៀបរៀងដោយ ឆេន រស្មី


តើការគ្រប់គ្រងហិរញ្ញវត្ថុគឺជាអ្វី?


ការគ្រប់គ្រងហិរញ្ញវត្ថុគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងអាជីវកម្ម។​ ដើម្បីចាប់ផ្តើម ឬធ្វើដំណើរការអាជីវកម្មឲ្យបានជោគជ័យ អ្នកត្រូវការចំណេះដឹងឲ្យបានច្រើនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។ ការគ្រប់គ្រងហិរញ្ញវត្ថុសំដៅទៅលើការរៀបចំផែនការយុទ្ធសាស្ត្រ ការរៀបចំការដឹកនាំ និងការត្រួតពិនិត្យសកម្មភាពហិរញ្ញវត្ថុនៅក្នុងអាជីវកម្ម ឬវិទ្យាស្ថានណាមួយ។ ការគ្រប់គ្រងហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយកត្តាមួយចំនួន​មានដូចជា:

· ការរក្សាការផ្គត់ផ្គង់មូលនិធិឲ្យបានគ្រប់គ្រាន់សម្រាប់អាជីវកម្ម

· ធានាម្ចាស់ភាគហ៊ុនឲ្យទទួលបានប្រាក់ចំណេញល្អពីការវិនិយោគរបស់ពួកគេ

· បង្កើតឱកាសវិនិយោគ​នានា និងផ្តល់សុវត្ថិភាពក្នុងការវិនិយោគ

· ការធ្វើផែនការហិរញ្ញវត្ថុដូចជាការកំណត់ចំនួនដើមទុនដែលត្រូវការ​ និងការវាយតម្លៃថា តើអាជីវកម្មមួយកំពុងបំពេញគោលបំណងរបស់ខ្លួនឬអត់​មុខងាររបស់នាយកដ្ឋានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ

· បង្កើតរចនាសម្ព័ន្ធដើមទុន៖ នៅពេលដែលចំនួនដើមទុនដែលក្រុមហ៊ុនត្រូវការត្រូវបានគិតគូររួច រចនាសម្ព័ន្ធមូលធនចាំបាច់ត្រូវបង្កើតឡើង។ នេះពាក់ព័ន្ធនឹងការវិភាគសមធម៌បំណុលក្នុងរយៈពេលខ្លី និងរយៈពេលវែង។· គ្រប់ស្ថាប័ន ឬក្រុមហ៊ុនត្រូវការវិនិយោគប្រាក់ដើម្បីបង្កើនដើមទុនបន្ថែម និងទទួលបានប្រាក់ចំណេញជាប្រចាំ។ ដូច្នេះ អ្នកគ្រប់គ្រងហិរញ្ញវត្ថុត្រូវការវិនិយោគមូលនិធិរបស់អង្គការនេះក្នុងការបណ្តាក់ទុន ដែលប្រកបដោយសុវត្ថិភាព និងអាចផ្តល់ទទួលប្រាក់ចំណេញបាន។

· ការបែងចែកប្រាក់ចំណេញ ៖ នៅពេលដែលក្រុមហ៊ុនទទួលបានប្រាក់ចំណេញ វាជាកាតព្វកិច្ចរបស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុក្នុងការបែងចែកវាឲ្យបានត្រឹមត្រូវ ។


ហេតុអ្វីការគ្រប់គ្រងហិរញ្ញវត្ថុមានសារៈសំខាន់ខ្ពស់?

ទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុមានសារៈសំខាន់ ដោយសារហេតុផលផ្សេងៗដូចជា ៖

· ជួយក្រុមហ៊ុនក្នុងការធ្វើផែនការហិរញ្ញវត្ថុ និងជួយបង្កើននូវប្រាក់ចំណេញរបស់ក្រុមហ៊ុន។​

· ជួយអាជីវកម្មក្នុងការប្រើប្រាស់ថវិការប្រកបដោយប្រសិទ្ធភាព និងការបែងចែកមូលនិធិដែលទទួលបានឲ្យបានល្អ ។

លើកទឹកចិត្តបុគ្គលិកឱ្យសន្សំប្រាក់ ដែលអាចជួយពួកគេក្នុងការធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន។

ហេតុអ្វីយើងគប្បីសិក្សាពីការគ្រប់គ្រងហិរញ្ញវត្ថុ?

· ឱកាសការងារទូលំទូលាយ៖ ការសិក្សាអំពីការគ្រប់គ្រងហិរញ្ញវត្ថុអាចផ្ដល់ឱកាសការងារចម្រុះជាច្រើន។ ជម្រើសអាជីពខ្លះ​ រួមមានការងារដែលទាក់ទងនឹងធនាគារវិនិយោគ សហគ្រិន ការវិភាគហិរញ្ញវត្ថុ និងគណនេយ្យហិរញ្ញវត្ថុ។ វាក៏មានប្រយោជន៍សម្រាប់បុគ្គលណា ដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

· តម្រូវការការងារ៖ យោងតាមការិយាល័យស្ថិតិការងារអាមេរិក (BLS) បានបង្ហាញថា តម្រូវការសម្រាប់អាជីពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបានកើនឡើងដល់ទៅ១៤%​ អាជីពប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ៣២% និងអាជីពក្នុងការវិភាគហិរញ្ញវត្ថុ ២៣%។

· កញ្ចប់ប្រាក់ខែខ្ពស់៖ បុគ្គលិកដែលធ្វើការក្នុងវិស័យនេះជាធម្មតាទទួលបានប្រាក់ខែខ្ពស់។ លើសពីនេះទៅទៀត ការគ្រប់គ្រងហិរញ្ញវត្ថុគឺជាការងារដែលមានជំនាញច្បាស់ឡាស់ ដែលតែងតែមានតម្រូវការសូម្បីតែក្នុងកំឡុងពេលមានវិបត្តិក៏ដោយ។



**សង្ខេប និងដកស្រង់ចេញពីអត្តបទ** “What is the importance of Financial Management?”

**រូបភាព** “រូបទីមួយ” “រូបទីពីរ” “រូបទីបី”

31 views0 comments