Search

Article Summary Week 25: ចំណេះដឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ដែលអ្នកគួរដឹង

រៀបរៀងដោយ៖ លី បញ្ញាណុច គាំទ្រដោយ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី

តើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ជាអ្វី?

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គឺជាប្រតិបត្តិការនៃការទិញដូរតាមប្រព័ន្ធអ៉ិនធឺណេតពីកន្លែងមួយទៅកន្លែងមួយទៀត​ មិនថាឆ្ងាយក្តី​ ឬជិតក្តី។ យើងតែងតែឮ ពេលខ្លះគេប្រើពាក្យ E-commerce ឯអ្នកខ្លះប្រើពាក្យដូចជា E-Commerce business ព្រោះពាក្យទាំងពីរនេះមានន័យស្រដៀងគ្នា។​​ ដូច្នេះ អ្នកមានជម្រើសក្នុងការប្រើប្រាស់ពាក្យមួយណាក៏បានអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។

តើគំរូអាជីវកម្មទាំង 6 នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ជាអ្វី ហើយមានសារៈសំខាន់យ៉ាងណាខ្លះ?

ដើម្បីឲ្យយល់កាន់តែច្បាស់អំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច អ្នកគួរសិក្សាពីគំរូអាជីវកម្មសំខាន់ទាំង 6 នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដែលមានដូចជា:

1. អាជីវកម្មទៅអាជីវកម្ម (B2B)៖ នៅពេលក្រុមហ៊ុនមួយផ្តោតលើការលក់ផលិតផល និងសេវាកម្មផ្សេងៗ ទៅក្រុមហ៊ុនមួយផ្សេងទៀត តាមរយៈចំណុចប្រទាក់លទ្ធកម្មអេឡិចត្រូនិច

(E-procurement interface) ដែលមានតួនាទីសម្របសម្រួលការទិញដូររបស់ក្រុមហ៊ុននីមួយៗ។ គំរូអាជីវកម្មនេះមិនត្រឹមតែពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain) ជារួមនៅក្នុងប្រទេសនោះទេ វាថែមទាំងជួយពន្លឿនដំណើរការផលិតកម្មក្នុងស្រុក ដើម្បីលក់ទៅឲ្យអ្នកប្រើប្រាស់បានទៀតផង។

2. អាជីវកម្មទៅអតិថិជន (B2C)៖ នៅពេលអាជីវកម្មលក់ផលិតផល ឬសេវាកម្មដោយផ្ទាល់ទៅកាន់អតិថិជនតាមប្រព័ន្ធអ៉ិនធឺណេត។ គំរូអាជីវកម្មនេះបានផ្លាស់ពីទម្លាប់ប្រពៃណីរបស់ខ្លួនដែលធ្លាប់លក់តាមកន្លែង ដូចជាការលក់់សៀវភៅនៅបណ្ណាគារជាដើម ទៅជាការផ្តល់ជូនអតិថិជនតាមប្រព័ន្ធអ៉ិនធឺណេតដែលបង្កើនភាពងាយស្រួលដល់អតិថិជនក្នុងការទិញសៀវភៅបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។ ឧទាហរណ៍ ការកុម្មង់ម្ហូបអាហារពី Foodpanda បានជួយសន្សំសំចៃ ពេលវេលាអតិថិជន ដូចគ្នាទៅនឺងការលក់ អនឡាញមួយចំនួននៅប្រទេសយើងផងដែរ។

3. អតិថិជនទៅអតិថិជន (C2C)៖ នៅពេលបុគ្គលម្នាក់ទិញ ឬលក់ផលិតផលទៅបុគ្គលដទៃ តាមប្រព័ន្ធអ៉ិនធឺណេតដោយមិនចាំបាច់មានដើមទុនច្រើន ដូចជាការលក់ ឬដូរតាម Amazon និង E-bay។

4. អតិថិជនទៅអាជីវកម្ម (C2B)៖ ជាប្រភេទមួយនៃទីផ្សារអេឡិចត្រូនិកប្លែកពីគេ និទើបតែទទួលបានប្រជាប្រិយភាពប៉ុន្មានឆ្នាំក្រោយនេះ។​ វាប្រៀបបានដូចជា​ការក្រុមហ៊ុនធុនតូចមួយដែលបានដាក់លក់ផលិតផល និងសេវាកម្មតាមប្រព័ន្ធអ៉ិនធឺណេតទៅកាន់ក្រុមហ៊ុនធំៗ ដើម្បីដេញថ្លៃយកវត្ថុបុរាណឬផ្ទាំងគំនូរផ្សេងៗ។

5. អាជីវកម្មទៅរដ្ឋបាល (B2A)៖ នៅពេលអាជីវកម្មផ្តល់សេវាកម្មអនឡាញទៅកាន់រដ្ឋបាលតាមរយៈគេហទំព័រកណ្តាល ដូចជាការបង់ពន្ធតាមប្រព័ន្ធអ៉ិនធឺណេតជាដើម។

6. អតិថិជនទៅរដ្ឋបាល (C2A)៖ សំដៅលើបុគ្គលម្នាក់ទូទាត់សេវាកម្មផ្សេងៗទៅដល់រដ្ឋបាលតាមប្រព័ន្ធអ៉ិនធឺណេត ដូចជាការបង់ថ្លៃសំបុត្រចតរថយន្ត ។ល។

បញ្ជាក់៖ អាជីវកម្មទៅរដ្ឋបាល (B2A) និង​ អតិថិជនទៅរដ្ឋបាល (C2A) មិនសូវជាមានអ្នកស្គាល់នាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែមុខងាររបស់វានឹងបង្កើនសក្តានុពលនៃប្រតិបត្តិការអនឡាញនាពេលអនាគត។


តើការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) តម្រូវឲ្យអ្នកធ្វើដូចម្តេច?

1. ការទទួលការបញ្ជាទិញរបស់អតិថិជន៖ អ្នកលក់ត្រូវកត់ត្រាផលិតផលដែលអ្នកប្រើប្រាស់បានកុម្មង់​ និងទូទាត់តាមប្រព័ន្ធអនឡាញ។​

2. ដំណើរការព័ត៌មាននៃការបញ្ជាទិញ៖ អ្នកលក់ត្រូវរៀបចំផលិតផលឲ្យរួចជាស្រេច មុននឹងធ្វើការដឹកជញ្ជូនទៅកាន់អតិថិជន។

3. ការដឹកជញ្ជូន៖ ដំណើរការដឹកជញ្ជូននេះនឹងត្រូវរ៉ាប់រងដោយក្រុមហ៊ុនភស្តុភារមួយ ដើម្បីប្រាកដថាការដឹកជញ្ជូនបានទៅដល់ដៃអតិថិជន។ ******* សង្ខេប និង ដកស្រង់ *******

1. What is E-commerce?

2. Different Types of E-commerce

3. How does e-commerce work?


22 views0 comments