Search

Article Summary Week 2: កិច្ចរៀបចំវិស័យការងាររបស់កម្ពុជាសម្រាប់សេដ្ឋកិច្ចឌីជីថល

Updated: Sep 27, 2021

រៀបរៀងដោយ លោក អ៊ុន ពុទ្ធារតន៍

កិច្ចរៀបចំវិស័យការងាររបស់កម្ពុជាសម្រាប់សេដ្ឋកិច្ចឌីជីថល


យោងទៅតាមអង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានលើកឡើងថាសេដ្ឋកិច្ចឌីជីថលគឺសំដៅទៅទីផ្សារដែលផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល។មិនតែប៉ុណ្ណោះ វាក៏សំដៅទៅកាន់រង្វង់នៃសកម្មភាពសេដ្ឋកិច្ច វប្បធម៌ ដែលត្រូវបានទ្រទ្រង់ដោយអ៊ីនធើណេតនិងបច្ចេកវិទ្យាទូរគមនាគមន៍ជាដើម។​ សេដ្ឋកិច្ចឌីជីថលបានជ្រាបចូលគ្រប់បរិបទនិងស្ថានភាពជាក់ស្តែងនៅក្នុងសង្គមដូចជាការប្រាស្រ័យទាក់ទងរវាងមនុស្សការធ្វើសេចក្តីសម្រេចចិត្តក្នុងឆាកនយោបាយ និង ការបង្កើតជំនាញការងារជាដើម។ នៅកំឡុងពេលបច្ចុប្បន្ននេះគឺយើងបានឃើញសន្ទុះកើនឡើងនៃការបង្កើតថ្មីដែលបានផ្លាស់ប្តូររសជីវិតនៃបុគ្គលគ្រប់រូបៗ។បើយើងក្រឡេកមកមើលបច្ចុប្បន្នភាពនៃពិភពលោកឥឡូវនេះដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីមេរោគប្រភេទថ្មីកូវីតវិញគឺពិតណាស់កំពុងតែជួបប្រទះនូវបម្រែបម្រួលថ្មីមួយដែលជំរុញឲមានការបង្កើតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដើម្បីបំពេញតម្រូវការជាក់ស្តែងទៅកាន់សាធារណជនសម្រាប់ជំនះឧបសគ្គដែលត្រូវបានរាំងស្ទះដោយវីរុសប្រភេទថ្មីមួយនេះ។

***សង្ខេប និង​ បកប្រែពីអត្ថបទដើម “PREPARING CAMBODIA’S WORKFORCE FOR A DIGITAL ECONOMY”


តើកសិករកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ចកម្មជាមួយចិនបានយ៉ាងដូចម្តេចខ្លះ?


នៅដើមខែមិថុនាគេឃើញមាននារីប្រាំបួនរូបឈរកាន់ជើងពានមានផ្លែស្វាយដើម្បីប្រារព្ធការកាត់ខ្សែបូនៃចំណងពាណិជ្ចកម្មរវាងកម្ពុជា និង ចិន។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅខេត្តហឺប៉ី ប្រទេសចិននាពេលផ្លែស្វាយស្រស់ៗរបស់កម្ពុជាត្រូវបាននាំចូលដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិនដំបូង។ លោក យ៉ាង ចៀនហ្វី (Yang Jianfei) អ្នកតំណាងឲសាខាចែកចាយទំនិញ ហ្រ្វេសផ្លាហ្សា (FreshPlaza) បានប្រាប់អ្នកសារពត៌មានថាលោកពិតជាស្ញប់ស្ញែងទៅនឹងតម្រូវការផ្លែស្វាយរបស់កម្ពុជា​ខណៈពេលដែលផ្លែស្វាយចំនួនបួនកុងតឺន័រពេញៗត្រូវបានលក់អស់យ៉ាងឆាប់រហ័សត្រឹមមួយរំពេចភ្នែក។ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់ដៃគូចិននៅក្នុងវិស័យកសិកម្មកម្ពុជាដែលជាប្រភពនៃការវិនិយោគដ៏ធំ។ រដ្ឋាភិបាលកម្ពុជាបានព្យាយាមយកចិត្តទុកដាក់បង្កើនការនាំចេញផលិតផលកសិកម្មដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយហេតុតែវិស័យវាយនភណ្ឌគឺនៅតែជាវិស័យដែលនាំចេញច្រើនជាងគេនៅឡើយ។ និយាយជារួម ចិនគឺនៅតែជាដៃគូសំខាន់របស់កម្ពុជាក្នុងការនាំចេញផលិតផល​ដោយសារតែចិនគឺជាប្រភពដែលផ្តល់ជំនួយអភិវឌ្ឍន៍ច្រើនបំផុតតាំងពីឆ្នាំ២០១០។​ ចិនបានផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីកសាងប្រព័ន្ធធារាសាស្រ្ត រោងម៉ាស៊ីនកិនស្រូវ និង​ សាលាកសិកម្មជាដើមដែលជាផ្នែកមួយនៃ គម្រោងខ្សែក្រវ៉ាត់និងផ្លូវ (Belt and road) ក៏ដូចជា គម្រោងតំបន់កសិកម្មក្នុងខេត្តក្រចេះផងដែរ៕


***សង្ខេប និង​ បកប្រែពីអត្ថបទដើម​ “Can Cambodia’s farmers reap the benefit of China trade deal?”

10 views0 comments